【បម្រែបម្រួលរយៈពេល៧០ឆ្នាំ】ភូមិដ្ឋានដឺអាំងខេត្តយូណាន៖ ផឹកតែជូរតែមានរសជាតិផ្អែម

2019-03-08 17:25:43 |ប្រភព:yunnangateway

នាថ្ងៃទី០១ ខែមីនា  នៅឃុំជនជាតិដឺអាំងសានថែសាននៃមណ្ឌលស្វយ័តជនជាតិតៃជនជាតិចីនភ៉ូដឺហុងមានអាកាសធាតុយ៉ាងល្អប្រសើរ  ឃុំនេះត្រូវបានប្រសិទ្ធិនាមជា“ស្រុកកំណើតរបស់តែជូរ”។  ពេលពួកយើងផឹកតែជូរមួយម៉ាត់ដំបូងតែងសរសើរថា ផ្អែម!

ឃុំសានថែសានគឺជាឃុំជនជាតិដឺអាំងតែមួយគត់ក្នុងប្រទេសចិន  ប្រជាជនជនជាតិដឺអាំងមានចំនួន៤៣៩០នាក់  ដែលមានអាត្រា៦១%ក្នុងឃុំទាំងមូល  និងមានអាត្រា២២%ក្នុងមនុស្សជនជាតិដឺអាំងទូទាំងប្រទេសចិន ភូមិប្រពៃណីឈុទុងក្វ័រជាតំបន់ការពារស្នូលរបស់ជនជាតិដឺអាំង។ “ជីវភាពរស់នៅបច្ចុប្បន្ននេះបានកើតមានការបម្រែបម្រួលជាខ្លាំង។”លោក Zhao Latui និយាយដោយរំលឹកឡើងវិញថា  នៅកាលពីមុន  អ្វីៗក្នុងជីវភាពរស់នៅសុទ្ធតែធ្វើឱ្យគាត់មានការខ្វល់ខ្វាយ។

  

នៅឆ្នាំ២០០៩  លោក Zhao Latuiបានកែច្នៃផ្ទះឬស្សីរបស់ផ្ទះខ្លួនក្លាយទៅជាភោជនីយដ្ឋាន“ប្រាក់ចំណូលរៀងរាល់ឆ្នាំមានប្រមាណ១០ម៉ឺនយ័ន។”

លោក Zhao Latuiមិនគ្រាន់តែជាប្រធាននៃគណៈកម្មាធិការត្រួតពិនិត្យធុរកិច្ចភូមិនៃភូមិទុងក្វ័រ  ថែមទាំងជានាយកអ្នកជំនាញថ្នាក់មណ្ឌលស្វយ័តធ្វើតែជូរជនជាតិដឺអាំងទៀតផង។“តែជូរជាភេសជ្ជៈពិសេសរបស់ជនជាតិដឺអាំង  បច្ចេកវិទ្យធ្វើតែជូរត្រូវបន្តវេនទៅមុខទៀត។”


អ្វីដែលជារឿងយកចិត្តទុកដាក់បំផុតនោះគឺ  លោក Zhao Latuiនិយាយថា  ការការពារវប្បធម៌ប្រពៃណីជនជាតិដឺអាំងឱ្យល្អប្រសើរ  ជាមួយគ្នានេះ  ប្រើប្រាស់លក្ខណៈពិសេសទាំងនេះធ្វើឱ្យប្រជាជននៅនឹងកន្លែងអភិវឌ្ឍទេសចរណ៍ក្នុងភូមិ  ឆ្ពោះទៅកាន់ជីវភាពរស់នៅធូរធាររួមគ្នា៕

អ្នកសារព័ត៌មាន៖ Liu Rong  Xiong Yan Chu Donghua

វិដេអូ៖Li Wenjun

អ្នកបកប្រែ៖លីហ្សា

ការឧទ្ទេសនាមពីអ្នកនិពន្ធ
滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006