ការរស់នៅយ៉ាងងាយស្រួលរបស់ស្វាដៃវែងនៅភ្នំអ៊ូលាំងស្រុកជីនតុងខេត្តយូណាន

2019-04-22 16:51:05 |ប្រភព:yunnangateway

យប់មិញមានស្វាដៃវែងក្បាលខ្មៅភាគខាងលិច(Western black crested gibbon)មួយហ្វូងដេកលក់នៅកន្លែងមិនឆ្ងាយពីស្ថានីយ៍សង្កេតការណ៍  ដែលពួកយើងដើរតែប៉ុន្មាននាទីប៉ុណ្ណោះនឹងអាចមើលឃើញពួកវាបាន។  នាព្រឹកថ្ងៃទី១៤ ខែមេសា  ក្នុងស្ថានីយ៍សង្កេតការណ៍ដាចែហ្សឺរបស់តំបន់ការពារធម្មជាតិថ្នាក់ជាតិភ្នំអ៊ូលាំង  អ្នកសង្កេតការណ៍បានរៀបរាប់បែបនេះ។

ឮទេ?ពួកវាស្រែកនៅទីនោះ។  លោក Xiong Youfu អ្នកសង្កេតការណ៍ស្វាដៃវែងក្បាលខ្មៅភាគខាងលិចបានចង្អុលទៅទិសខាងជើង។  តាមសម្លេងស្វាដៃវែងក្បាលខ្មៅភាគខាងលិច  ពួកយើងបានចាប់ផ្តើមធ្វើដំណើរដេញតាមស្វា។

ពួកយើងដើរថ្មើរជើងក្នុងព្រៃប្រហែល៥០០ម៉ែត្រ បានមើលឃើញស្វាដៃវែងពណ៌ខ្មៅមួយក្បាល ដោយសាររំភើបពេក មានមនុស្សបញ្ចេញសម្លេងដូចស្វាដៃវែង  ដើម្បីចង់ទាក់ទាញវា។ ក៏ប៉ុន្តែលោក Xiong Youfu បានឃាត់ពួកយើងភ្លាមថា  កុំបញ្ចេញសម្លេង  ស្តាប់ឮសម្លេងចម្លែកនោះពួកវានឹងភ័យខ្លាចហើយរត់ទៅបាត់។លោក Xiong Youfu បានណែនាំយើងទៀតថា  ស្វាដៃវែងក្បាលខ្មៅភាគខាងលិចឈ្មោលដែលពេញវ័យមានពណ៌ខ្មៅលើរាងកាយ  ឯស្វាញីមានពណ៌មាស  កូនស្វាក៏ពណ៌មាសផងដែរ។

លោកបណ្ឌិត Niu Xiaowei ដែលមកពីមន្ទីរសិក្សាស្រាវជ្រាវសត្វគុនមីញនៃវិទ្យាស្ថានវិទ្យាសាស្ត្រប្រទេសចិន  តាំងពីឆ្នាំ២០១៧ដល់បច្ចុប្បន្ននេះ  គាត់បានរៀបចំគម្រោងស្រាវជ្រាវ ការបញ្ជូនសារដោយសម្លេងស្រែករបស់ស្វាដៃវែងក្បាលខ្មៅភាគខាងលិច។ 

គាត់មិនគ្រាន់តែត្រូវថតសម្លេងស្រែកគ្រប់ប្រភេទរបស់វាប៉ុណ្ណោះទេ  ថែមទាំងយកសម្លេងសម្រែកទាំងអស់ទៅធ្វើការពិសោធន៍បញ្ចេញសារឡើងវិញ  គឺក្នុងព្រៃបើកសម្លេងឱ្យស្វាដៃវែងក្បាលខ្មៅភាគខាងលិចស្តាប់  ដើម្បីស្រាវជ្រាវប្រតិកម្មរបស់ពួកវាចំពោះសម្លេងទាំងនេះ  នេះត្រូវការខិតខំប្រឹងប្រែងដើម្បីខិតជិតជាមួយពួកវា។

ឥឡូវនេះ  ពួកយើងអាចមើលឃើញស្វាដៃវែងដោយងាយស្រួលយ៉ាងនេះ  គឺមិនអាចខ្វះបាននូវការងារភាពស៊ាំក្នុងរយៈពេល១៦ឆ្នាំកន្លងមកនោះទេ។  លោក Niu Xiaowei និយាយបែបនេះ។  បច្ចុប្បន្ននេះ  បើសិនជាខិតជិតដល់ស្វាដៃវែងប្រមាណ៥ម៉ែត្រដល់ជាង១០ម៉ែត្រ  ស្វាអាចយល់ឃើញថាមនុស្សក៏ជាផ្នែកមួយក្នុងព្រៃ។

បើនិយាយដល់ ភាពស៊ាំ របស់សត្វស្វាដៃវែង  អ្នកភូមិដាចែហ្សឺ Liu Yeyong បាននិយាយថា  គ្មានផ្លូវកាត់នោះទេ  គឺមានតែដេញតាមស្វាក្នុងព្រៃរហូត  ដើម្បីឱ្យស្វាអាចមើលឃើញអ្នកតាមពេលវេលាណាមួយ និងស៊ាំចំពោះអ្នកក្នុងព្រៃ។  យ៉ាងណាក៏ដោយ  ទោះបីជាអាកាសធាតុមិនល្អ  ក៏គាត់នឹងចូលក្នុងព្រៃដេញតាមស្វាជារៀងរាល់ថ្ងៃ។ 

 តាំងពីស្វាចាប់ផ្តើមស្រែកដេញតាមរហូតដល់ល្ងាចម៉ោង៥ដែលស្វាចាប់ផ្តើមសម្រាក។ នៅថ្ងៃបន្ទាប់  ត្រូវទៅដល់កន្លែងសម្រាករបស់សត្វស្វាមុនពេលពួកវាក្រោកពីដេក។

  

បច្ចុប្បន្ននេះ  ក្នុងតំបន់ការពារធម្មជាតិភ្នំអ៊ូលាំងនៃស្រុកជីនតុងខេត្តយូណានមានសត្វស្វាដៃវែងចំនួន៣ហ្វូងដែលបានសម្រេចភាពស៊ាំ  ដែលទាំងនេះបានផ្តល់នូវវិធីសម្រាប់ការសិក្សាស្រាវជ្រាវផងដែរ៕

អ្នកសារព័ត៌មាន៖ Shen Hao

ប្រភពរូបថត៖ Chen Fei

អ្នកបកប្រែ៖ លីហ្សា