ហាងលក់សៀវភៅនៅទីក្រុងគុនមីញមានន័យណាស់

2020-11-18 17:06:33 |ប្រភព:yunnangateway

“ហាងលក់សៀវភៅ ដុងហ្វាំង ១៩២៦” ស្ថិតនៅផ្លូវឡាវចេរបស់ទីក្រុងគុនមីញខេត្តយូណាន។  ហាងលក់សៀវភៅនេះត្រូវបានបង្កើតនៅឆ្នាំ១៩២៦  ដល់ឥឡូវនេះមានរយៈពេល៩៤ឆ្នាំហើយ។

នៅទសវត្សឆ្នាំ ១៩៤០  ទីនេះធ្លាប់ជាកន្លែងប្រជុំសម្រាប់សាស្រ្តាចារ្យមកពីសាកលវិទ្យាល័យសហព័ព្ធ និរតីជាតិ  រូបរាងចាស់នៅទីនេះត្រូវបានកត់ត្រាដោយរូបថតចាស់ៗមានពណ៌នៅពេលនោះដែរ។

ឆ្នាំ២០១៨  ហាងលក់សៀវភៅត្រូវបានបើកដំណើរការសាឡើងវិញ  ហើយក្លាយទៅជា“និមិត្តសញ្ញាវប្បធម៌”នៃទីក្រុងគុនមីញ អ្នកអាននិងអតិថិជនដែលមកទីនេះមើលសៀវភៅនិងទិញសៀវភៅជាច្រើនកុះករ។

ពេលថ្មីៗនេះ អ្នកសារព័ត៌មាន Jerry បានមកដល់ហាងលក់សៀវភៅនេះ  ដែលទាក់ទាញដោយសារ លក្ខណៈប្រវត្តិសាស្ត្រនិងទេសភាពក្នុងហាង  ថែមទាំងរកសៀវភៅមានន័យនិងមានចំណាប់អារម្មណ៍៕

អ្នកសារព័ត៌មាន៖ Wang Jingzhong

ប្រភពវីដេអូ៖ Li Wenjun

ការបកប្រែដោយ លីហ្សា