“បណ្ណាគារស្អាតបំផុតលើពិភពលោក”បើកថ្មីនៅខេត្តយូណាន

2020-05-07 17:05:32 |ប្រភព:yunnangateway

បណ្ណាគារបៃជូសាស៊ីដែលជាបណ្ណាគារទី១៦និងជាបណ្ណាគារទី៥ទូទាំងប្រទេសចិននៃបណ្ណាគារសៀនហ្វឹងណានជីន នៅភូមិបេលុង ឃុំសាស៊ីស្រុកជានឈួនមណ្ឌលស្វយ័តដាលីខេត្តយូណាន  បានសាកល្បងបើកដំណើរការនាថ្ងៃទី០១ ខែឧសភា។

បណ្ណាគារសៀនហ្វឹងណានជីនត្រូវបានលោក Qian Xiaohua បង្កើតនៅទីក្រុងណានជីនខេត្តចាំងស៊ូប្រទេសចិននៅឆ្នាំ១៩៩៦  ជាបណ្ណាគារស្អាតបំផុតទូទាំងប្រទេសចិនក្នុងសារព័ត៌មានCNNហើយត្រូវបានវាយតម្លៃជាបណ្ណាគារស្អាតបំផុតទាំងដប់ទូទាំងពិភពលោកដោយសារព័ត៌មានBBCក៏ជាបណ្ណាគារ​តែមួយគត់ក្នុងតំបន់អាស៊ីដែលនៅក្នុងបញ្ជីឈ្មោះបណ្ណាគារទាំងដប់ទូទាំងពិភពលោកក្នុងទស្សនាវដ្តីភូមិសាស្ត្រជាតិនៃសហរដ្ឋអាមេរិក។ 

ក្នុងរយៈពេល២៤ឆ្នាំមក  បណ្ណាគារសៀនហ្វឹងបានក្លាយទៅជានិមិត្តសញ្ញាវប្បធម៌នៃទីក្រុងណានជីនខេត្តចាំងស៊ូ  ហើយបានបើកហាងលក់ជាច្រើនក្នុងបណ្តុំផ្លូវនានាក្នុងទីក្រុងណានជីន  បន្ទាប់មក  គេមានគម្រោងបើកបណ្ណាគារទៅតាមភូមិផងដែរ។

បណ្ណាគារបៃជូសាស៊ីមានស្នាដៃជាច្រើនពីអ្នកនិពន្ធដែលស្នាក់នៅខេត្តយូណានឬអ្នកនិពន្ធយូណាន  មានសៀវភៅជាច្រើនពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ វប្បធម៌ ទំនាមទំលាប់ជនជាតិបៃ  ថែមទាំងមានសៀវភៅអំពីភាសាជនជាតិភាគតិចដទៃផងដែរដែលពោរពេញទៅដោយលក្ខណៈនៃខេត្តយូណាន៕

អ្នកសារព័ត៌មាន៖ Li Xilin

អ្នកបកប្រែ៖ លីហ្សា