នៅស្រុកជៀនឈួន មណ្ឌលស្វយ័តជនជាតិបៃដាលីខេត្តយូណាន មានជំនាញបែបប្រពៃណីមួយគឺ ឆ្លាក់ឈើជៀនឈួនដ៏ល្បីល្បាញ។
ភូមិស៊ីហឺជាភូមិឆ្លាក់ឈើដ៏ល្បីល្បាញមួយ។ ក្នុងភូមិនេះមានគ្រួសារកសិករចំនួន ៥៧០ គ្រួសារប្រកបមុខរបរធ្វើការឆ្លាក់ឈើក្នុងគ្រួសារកសិករចំនួន៦២១គ្រួសារ។ នាពេលបច្ចុប្បន្ននេះបុគ្គលិកប្រកបមុខរបរធ្វើការឆ្លាក់ឈើមានចំនួនជាង ២ ម៉ឺននាក់ក្នុងស្រុកជៀនឈួនទាំងមូល នៅឆ្នាំ ២០១៩ ទទួលតម្លៃផលិតកម្មមានចំនួនប្រាក់ចិន ៤៧៤ លានយ័ន ឬ ៧០ លានដុល្លារអាមេរិកឧស្សាហកម្មឆ្លាក់ឈើក៏បានក្លាយជាមធ្យោបាយដ៏សំខាន់សម្រាប់គ្រួសារក្រីក្រជាច្រើនកាត់បន្ថយភាពក្រីក្រ។
ដោយពឹងផ្អែកលើភូមិស៊ីហឺជាភូមិប្រពៃណីថ្នាក់ជាតិ និងជាមជ្ឈមណ្ឌលបេតិកភ័ណ្ឌនិង ឧស្សាហកម្មនៃឆ្លាក់ឈើជៀនឈួន ស្រុកជៀនឈួនបានសាងសង់ភូមិសិល្បៈឆ្លាក់ឈើស្របតាមស្តង់ដារតំបន់ទេសចរណ៍ថ្នាក់ផ្កាយ ៥ ។
នាពេលបច្ចុប្បន្ននេះ ភូមិសិល្បៈឆ្លាក់ឈើរបស់ទីក្រុងជៀនឈួនមានក្រុមហ៊ុនជាង ៤០ បានចូលប្រចាំនៅក្នុងនោះ។ ការស្ថាបនាភូមិសិល្បៈឆ្លាក់ឈើនេះបានជំរុញការអភិវឌ្ឍរបស់ឧស្សាហកម្មឆ្លាក់ឈើជៀនឈួន ថែមទាំងបង្កើនប្រាក់ចំណូលរបស់ប្រជាជននៅជុំវិញ។ ទន្ទឹមនឹងនេះ បានលើកកម្ពស់ឥទ្ធិពលនៃការឆ្លាក់ឈើជៀនឈួនក្នុងនិងក្រៅប្រទេស៕