ក្នុងអំឡុងពេលកើតជំងឺឆ្លង នារីចិនពីរនាក់ធ្វើដំណើរទៅទេសចរណ៍ដោយការជិះម៉ូតូ ​តើពួកគេមានចំណាប់អារម្មណ៍អ្វីខ្លះ ?

2021-02-24 17:55:25 |ប្រភព:

នារីទាំងពីរ មួយឈ្មោះឆាន ភីង មកពីខេត្តក្វាងស៊ី មួយរូបទៀតឈ្មោះថា ហ្វាន យាន ហ្វឺ មកពីខេត្តហឺណាន  ។

មុននេះមិនយូរប៉ុន្មាន មាននារីចិនពីររូប ដែលធ្វើការនៅប្រទេសកម្ពុជាយកវ៉ាលីតូចមួយ ហើយជិះម៉ូតូដើម្បីធ្វើដំណើរទេសចរណ៍នៅប្រទេសកម្ពុជា ។ 

កញ្ញា ឆាន ភីង ចូលចិត្តធ្វើដំណើរទេសចរណ៍ខ្លាំងណាស់ ក្នុងរយៈពេល ៤ ឆ្នាំ ដែលនាងធ្វើការនៅប្រទេសកម្ពុជានេះ  នាងបានទៅកន្លែងជាច្រើន ។

កញ្ញាបានបញ្ជាក់ថា “ប្រទេសកម្ពុជាមិនគ្រាន់តែមានអង្គរវត្តប៉ុណ្ណោះទេ ក៏មានកន្លែងច្រើនដែលភ្ញៀវទេសចរមិនទាន់រកឃើញ។ តើអ្នកធ្លាប់ឮប្រាសាទបន្ទាយឆ្មាទេ ?”

ក្រោមឥទ្ធិពលនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំនេះ នៅក្នុងតំបន់ទេសចរណ៍របស់ប្រទេសកម្ពុជាមានភ្ញៀវទេសចរតិចតួចណាស់ កញ្ញា ឆាន ភីង យល់ឃើញថា បើធ្វើទេសចរណ៍ដោយជិះម៉ូតូនៅក្នុងរយៈពេលនេះ រថយន្តតាមផ្លូវមានតិច មានសុវត្ថិភាព ហើយជួយដល់វិស័យទេសចរណ៍របស់កម្ពុជាទៀតផង ។

និយាយរួចក៏សម្រេចទៅភ្លាម ឆាន ភីង និងហ្វាន យាន ហ្វឺ យកគ្រឿងសំអាង ខោអាវ និងឧបករណ៍ការពារព្រះអាទិត្យ ហើយជិះម៉ូតូពីទីក្រុងភ្នំពេញទៅដល់ខេត្តសៀមរាប  ពីខេត្តបាត់ដំបងទៅដល់ប្រាសាទបន្ទាយឆ្មាដែលស្ថិតនៅព្រំដែនកម្ពុជានិងថៃ ។

ប្រទេសកម្ពុជាចូលដល់រដូវវស្សានៅខែឧសភារហូតដល់ខែតុលារៀងរាល់ឆ្នាំ  ។

ឆាន ភីង បានរំលឹកថា “ក្នុងដំណើការតាមផ្លូវ មួយវិនាទីមុនមានសីតុណ្ហភាពមាន ៣០ អង្សារ ប៉ុន្តែ មួយវិនាទីបន្ទាប់ក៏មានភ្លៀងធ្លាក់ខ្លាំង ។

ទឹកភ្លៀងធ្វើអោយរាងកាយយើងសើម ត្រជាក់ណាស់ ប៉ុន្តែទឹកនៅលើដីប៉ះលើរាងកាយយើងក្តៅណាស់ ខ្ញុំយល់ឃើញថា ទាល់តែយើងនៅប្រទេសកម្ពុជាទើបយល់អារម្មណ៍នេះបាន។ ឆ្លងកាត់វាលស្រែរបស់ប្រទេសកម្ពុជាក៏អាចឱ្យយើងទទួលយកនូវការរស់នៅជាមួយធម្មជាតិផងដែរ។”

នៅតាមផ្លូវ កញ្ញា ឆាន ភីង បានថតរូបជាច្រើន ដូចជា លោកពូកំពុងជិះរថភ្លើងឬស្សី

អ្នកយាយដ៏រស់រាយ អ្នកមីងកំពុងធ្វើអាហារខ្មែរ... រូបថតមួយមានរឿងនិទានមួយ និងជាទេសភាពស្អាតមួយផ្ទាំង ។  

ក្នុងអំឡុងពេលកើតជំងឺឆ្លងនេះ មានអ្នកទេសចរចំនួនតិច ឆាន ភីង មានចំណាប់អារម្មណ៍ខុសពីគ្នា នាងយល់ឃើញថា ប្រាសាទអង្គរវត្តកាន់តែមានភាពស្ងប់ស្ងាត់ និងពោរពេញដោយភាពអាថ៌កំបាំង រឿងនិទានដែលសល់នៅលើជញ្ជាំងបន្ទាយឆ្មាធ្វើអោយគេមានចំណាប់អារម្មណ៍កាន់តែខ្លាំង ។

កញ្ញា ឆាន ភីង បានបញ្ជាក់ទៀតថា ”ការធ្វើដំណើរតាមម៉ូតូជាគឺធ្វើឱ្យយើងអាចក្លាយជាផ្នែកមួយនៅក្នុងដំណើរទេសចរណ៍នេះ ហើយវាជាវិធីថ្មីក្នុងការស្វែងយល់ប្រទេសកម្ពុជា ក្រោយពីយើងស្វែងយល់ប្រទេសកម្ពុជាបានជ្រាលជ្រៅមក យើងស្រឡញ់ប្រទេសនេះកាន់តែខ្លាំងឡើង ។”កញ្ញា ឆាន ភីង បានប្រាប់អ្នកកាសែតថា ក្នុងដំណើរទេសចរណ៍នេះ ក្រៅពីទេសភាពដ៏ស្រស់ស្អាត ពួកគេមានចាប់អារម្មណ៍ខ្លាំងចំពោះភាពរស់រាយរាក់ទាក់របស់ប្រជាជនខ្មែរ ។

ពួកគេជ្រកភ្លៀងក្នុងផ្ទះអ្នកភូមិខ្មែរ មានគេបានជួយជួសជុលម៉ូតូតាមផ្លូវ...ព្រមទាំងធ្វើអោយ ឆាន ភីង មានក្តីរំជើបរំជួលយ៉ាងខ្លាំង ជាពិសេស ពេលពួកគេនៅបន្ទាយឆ្មារ រកផ្ទះសំណាក់នៅមិនបាន មានជនជាតិខ្មែរនាំពួកគេទៅសួរពីកន្លែងមួយទៅកន្លែងមួយទៀតដោយអត់ធ្មត់ក្នុងពេលភ្លៀងយ៉ាងខ្លាំង ហើយទីបំផុត ពួកគេក៏រកបានផ្ទះសំណាក់សម្រាប់ស្នាក់នៅ ។

សព្វថ្ងៃ កញ្ញា ឆាន ភីង និងហ្វាន យាន ហ្វឺ កំពុងរៀបចំការធ្វើដំណើរទេសចរណ៍មួយទៀត គឺក្រោយពីជំងឺកូវីដ-១៩ ប្រែជាប្រសើរ ជាជំហានដំបូង ពួកគេនឹងទៅមើលទឹកជ្រោះនៅខេត្តមណ្ឌលគីរី ។

បកប្រែដោយ ​លូវរ៉ុង