និមិត្តសញ្ញាដំរីឆ្ពោះទៅភាគខាងជើងក្លាយជាផលិតផលវប្បធម៌

2021-10-29 18:22:28 |ប្រភព:xinhua

  នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ ក្នុងពិធីពិព័រណ៍ឧស្សាហកម្មវប្បធម៌ច្នៃប្រឌិតខេត្តយូណាន ឆ្នាំ ២០២១ មានផលិតផលវប្បធម៌ច្រើនបានបង្ហាញពីចំណុចពិសេសនៃដំរីអាស៊ី ។

  ​មិនយូរប៉ុន្មានទេហ្វូងដំរីមួយធ្វើដំណើរឆ្ពោះទៅខាងជើង ដូច្នេះ រឿងដែលដំរីឆ្ពោះទៅភាគខាងជើងបាន​ច្នៃប្រឌិត​ជាផលិតផលវប្បធម៌ ដែលត្រូវបានគេបង្ហាញនៅក្នុងពន្លាជាច្រើន ។

  ដើម្បីបង្ហាញIPដំរីអាស៊ី ក្នុងពិព័រណ៍នេះបានបង្កើតពន្លា “ទីកន្លែងដំរីឆ្ពោះទៅ” ដែលមានផលិតផល​គ្រឿង​ស្មូនខ្មៅ ដេរប៉ាក់ សិប្បកម្មជ្រលក់ពណ៌ក្រណាត់ជាដើម​ ។ ក្នុងចំណោមនេះ កាតដែល​ធ្វើឡើងក្រោម ប្រធានបទ”កន្លែងដែលដំរីឆ្ពោះទៅ” បង្ហាញពីការដំណើររបស់ដំរីអាស៊ីឆ្ពោះទៅភាពខាងជើងមានប្រជាប្រិយ​ភាពជាងគេ ។

  ក្រៅពីនេះ បេតិកភណ្ឌវប្បធម៌អរូបីខ្លះក៏មានចំណុចពិសេសដំរីផងដែរ ដែលមានគោលបំណងអំពាវនាវដល់សង្គមក្នុងការការពារដំរីអាស៊ី និងយកចិត្តទុកដាក់លើជីវចម្រុះ ។ លោកស្រី ឆុន សៀវលី អ្នកទទួលខុសត្រូវមន្ទីរដេរប៉ាក់ សៀវឡុងយីន ទីក្រុងយូស៊ី បាននាំយកគ្រឿងបេតិកភណ្ឌវប្បធម៌អរូបីចំនួន ១០ រួមមានគ្រឿងតុបតែង កាបូបក្រណាត់ជាដើម ។

កាតធ្វើឡើងក្រោមប្រធានបទដំរីអាស៊ីត្រូវបានដាក់បង្ហាញ ។

ផលិតផលវប្បធម៌ដំរីអាស៊ីត្រូវបានដាក់បង្ហាញ ។

  អ្នកបកប្រែ៖刘蓉