ស្លាកស្នាមដែលបន្សល់ទុកដោយព្រះសង្ឃXuanzang នៅតំបន់ស៊ីនជាំង
ថ្ងៃនេះ ព្រះសង្ឃXuanzang ដែលជាព្រះសង្ឃមានកិតិ្តនាមខ្ពង់ខ្ពស់នៅរជ្ជកាលថាំងដែល ជនជាតិចិនស្ទើរគ្រប់គ្នាបានស្គាល់នោះ បន្ទាប់ពីនិមន្តទៅទិសខាងលិចដើម្បីចម្លងធម៌នៅប្រទេសឥណ្ឌាហើយវិលត្រឡប់មកដល់ក្រុងChanganវិញ ព្រះសង្ឃXuanzang បានទទួលបញ្ជាពីស្តេច Li Shimin ឱ្យបកប្រែគម្ពីរធម៌ព្រះពុទ្ធសាសនាដែលទទួលបានពីប្រទេសឥណ្ឌា ។ គម្ពីរធម៌ត្រូវបានព្រះសង្ឃXuanzang នាំយកទៅដល់ក្រុងChanganដោយឆ្លងកាត់តំបន់ស៊ីនជាំង បន្ទាប់ពីបកប្រែជាភាសាចិនក៏ត្រូវផ្សព្វផ្សាយទៅតំបន់ស៊ីនជាំងវិញ ភស្តុតាងនេះបានបញ្ជាក់ពីផ្លូវដែលព្រះពុទ្ធសាសនានៅតំបន់ជនជាតិហានផ្សព្វផ្សាយទៅតំបន់ភាគខាងលិចប្រទេសចិននៅរជ្ជកាលស៊ុយនិងរជ្ជកាលថាំង ។ នៅភូមិTuyugouក្រុងTulufan វត្ថុបុរាណសំខាន់ពាក់ព័ន្ធនឹងព្រះសង្ឃXuanzangបានបង្ហាញឱ្យឃើញនូវប្រវត្តិសាស្រ្តពិសេសរវាងព្រះសង្ឃXuanzang និងក្រុងបុរាណGaochang។