តំបន់ដាំកប្បាសនៅតំបន់ស្វយ័តជនជាតិវីអ៊ូអឺស៊ីជាំងចូលរដូវសាបព្រួសនានិទាឃរដូវ

2021-03-31 17:11:59 |ប្រភព:

សព្វថ្ងៃ ស្រុកសាឈឹ ស្រុកប៉ាឈូ និងស្រុកវ៉ាលី ​ដែលជាស្រុកផលិតកប្បាសធំនៅភាគខាងត្បូងតំបន់ស្វយ័តជនជាតិវីអ៊ូអឺស៊ីជាំង បាន​ចាប់ផ្តើមសាបព្រួសនានិទាឃរដូវ ។ ​ផ្អែក​លើ​ម៉ាស៊ីនកសិកម្មឆ្លាតវៃ គុណភាព​ និងល្បឿនសាបព្រួសគ្រាប់ពូជកើនឡើងយ៉ាងរហ័ស នៅខែមេសា ឆ្នាំ ២០២១ កប្បាសនៅភាពខាងត្បូងតំបន់ស្វយ័តជនជាតិវីអ៊ូអឺស៊ីជាំងនឹងបញ្ចប់ការសាបព្រួសគ្រាប់ពូជ ។

តាមទិន្នន័យបានឱ្យដឹងថា សព្វថ្ងៃ នៅតំបន់ស្វយ័តជនជាតិវីអ៊ូអឺស៊ីជាំងមានតំបន់​ ស្រុក និងក្រុងចំនួន ៦១ ដាំដុះ​កប្បាស និងមានកសិករ ៥០ % ធ្វើការពាក់ព័ន្ធនឹងកប្បាស ប្រាក់ចំណូលមកពីកប្បាសស្មើនឹង ៣០%​ នៃប្រាក់ចំណូលសរុបនៃកសិករតំបន់នោះ ។

នៅឆ្នាំ ២០២០ ទំហំផលិតកម្មកប្បាសនៃតំបន់ស្វយ័តជនជាតិវីអ៊ូអឺស៊ីជាំងមានចំនួន ៥.១៦១ លានតោន ដែលស្មើ​នឹង​ ៨៧.៣% នៃទំហំផលិតកម្មកប្បាសទូទាំងប្រទេសចិន ។ ផ្ទៃដីដាំដុះកប្បាសនៃតំបន់ស្វយ័តជនជាតិវីអ៊ូអឺស៊ីជាំងមានទំហំប្រមាណ ២.៥០ លានហិកតា ដែលស្មើនឹង ៧៨.៩២% នៃទំហំផ្ទៃដីដាំដុះកប្បាសទូទាំងប្រទេសចិន ។

អ្នកបកប្រែ៖刘蓉