នាពេលព្រឹកក្នុងនិទាឃរដូវ រថភ្លើងមួយខ្សែកំពុងធ្វើដំណើរលើផ្លូវដែកនៃរថភ្លើងក្រោមដីឈាងឆីន ។ បន្លែដ៏ស្រស់ល្អដែលបានបេះពីវាលស្រែត្រូវបានកសិករស្ពាយឡើងលើរថភ្លើង ហើយចេញពីភ្នំ ។ “រថភ្លើងឡានក្រុង”ធ្វើដំណើរឆ្លងកាត់តំបន់ភ្នំអ៊ូមឺង តាមផ្លូវដែកនៃរថភ្លើងក្រោមដីឈាងឆីន រយៈពេល ២៨ ឆ្នាំ មិនធ្លាប់អាក់ខាននេាះទេ ។ រថភ្លើងនេះមិនគ្រាន់តែជា”រថភ្លើងលក់បន្លែ”ប៉ុណ្ណោះទេ ថែមទាំងជា“រថភ្លើងឡានក្រុង”សម្រាប់មនុស្សរស់នៅតំបន់ភ្នំទៅកាន់ទីផ្សារ មន្ទីរពេទ្យ និងសាលាផងដែរ ។
ផ្លូវដែករថភ្លើងក្រោមដីឈាងឆីន ត្រូវបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ១៩៦៥ រាល់ថ្ងៃមានរថភ្លើងចំនួនជាង ៧០ ខ្សែធ្វើដំណើរ ។ តាំងពីឆ្នាំ ២០១៨ មក ផ្លូវដែករថភ្លើងក្រោមដីយូគុន ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវដែករថភ្លើងក្រោមដីឈាងឆីន ក្លាយជាផ្លូវដែករថភ្លើងក្រោមដីសម្រាប់ដឹកជញ្ជូនទំនិញ តែមានរថភ្លើងដែលត្រូវបានប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩៩៣ គឺរថភ្លើងលេខ ៥៦៣០ (៥៦២៩) ធ្វើដំណើរផងដែរ ។ រថភ្លើងនេះឈប់នៅគ្រប់ស្ថានីយ៍ តម្លៃថោក និងស្រួលដឹកជញ្ជូនទំនិញ ដែលបានក្លាយជាមធ្យោបាយធ្វើចរាចរណ៍របស់អ្នករស់នៅក្បែរផ្លូវដែកទៅផ្សារ សាលា សួរសុខទុក្ខមិត្តភក្តិ និងធ្វើពាណិជ្ជកម្ម ។
សព្វថ្ងៃ រថភ្លើងលេខ ៥៦៣០ (៥៦២៩)ធ្វើដំណើរពីទៅវិញទៅមករវាងក្រុងជូនយី និងក្រុងឈុងឈាងប្រមាណ៣០០គីឡូម៉ែត្រ ឆ្លងកាត់ស្ថានីយ៍ចំនួន ២០ តម្លៃសំបុត្រទាបបំផុត ២ យាន់ ហើយស្ថានីយ៍ដែលនៅជិតបំផុតមានចម្ងាយ ៤ គីឡូម៉ែត្រ ។ រថភ្លើងបានដឹកជញ្ជូនអនុស្សាវរីយ៍”រថភ្លើងយឺត”របស់មនុស្សច្រើន ហើយនៅតែផ្តល់ភាពងាយស្រួលដល់មនុស្សរស់នៅតំបន់ភ្នំអ៊ូមឺង ។
អ្នកបកប្រែ៖刘蓉