ចំនួនក្ងោកបៃតងនៅតំបន់ស្វយ័តជនជាតិយី ឈូសាំង ប្រទេសចិនកាន់តែច្រើនឡើង

2021-10-08 17:39:31 |ប្រភព:xinhua

  សព្វថ្ងៃ ក្ងោកបៃតងរស់នៅខេត្តយូណាន និងផ្នែកខ្លះនៃតំបន់អាស៊ី​អា​គ្នេ​យ៍ ពួកវាត្រូវបានដាក់ចូលក្នុង”បញ្ជីឈ្មោះក្រហមនៃប្រភេទសត្វរងការគំរាមកំហែងរបស់សហភាពអភិរក្សធម្មជាតិពិភពលោក”។

ក្ងោកបៃតងបើកស្លាប ។

តំបន់ស្វយ័តជនជាតិយី ឈូសាំង ប្រទេសចិន ជាតំបន់ដែលបានរកឃើញចំនួនក្ងោកបៃតងច្រើនជាងគេមួយក្នុងប្រទេសចិន ។ ពីរបីឆ្នាំមកនេះ តំបន់ស្វយ័តជនជាតិយី ឈូសាំងពង្រីកទំហំតំបន់អភិរក្សខ្លួន ពង្រឹងការគ្រប់គ្រងដល់ក្ងោកបៃតង ហើយបង្កើតមូលដ្ឋានប្រភពចំណីអាហារ និងកន្លែងផឹកទឹកផងដែរ ។ ប្រជាជនដែលស្នាក់នៅជិតខាងក៏មានស្មារតីការពារក្ងោកបៃតង ដូច្នេះ ចំនួនក្ងោកបៃតងកាន់តែច្រើនឡើងៗ ។

ក្ងោកបៃតងមាន”សម្លៀកបំពាក់ចម្រុះពណ៌”។

តាមទិន្នន័យថ្មីៗនេះ សព្វថ្ងៃ តំបន់ស្វយ័តជនជាតិយី ឈូសាំង ប្រទេសចិន មានក្ងោកបៃតងចំនួនប្រមាណ ២៦០ ក្បាល ។

ក្ងោកបៃតងបើកស្លាប ។

“ព្រះអាទិត្យតូច”លើស្លាបក្ងោកបៃតង ។

ក្ងោកបៃតងកំពុងរកចំណី ។

រន្ធគូថ និងស្លាបខាងក្រោមរបស់ក្ងោកបៃតងមានពណ៌ត្នោត ។

កូនក្ងោកបៃតង។

ក្ងោកបៃតងឈ្មោលពេញវ័យ។

 អ្នកបកប្រែ៖刘蓉