ក្នុងភ្នំអ៊ូមឺងមាន”ប្អូនស្រីលីន” ចូលចិត្តឧស្សាហកម្មធុនធ្ងន់

2022-01-12 15:00:19 |ប្រភព:xinhua

  កញ្ញា លីន ហ្គ័រ ជាអ្នកថតវីដេអូខ្លីៗ នាងជួសជុលម៉ាស៊ីនចាស់តាមបណ្តាញអ៊ីធើណែតដែលបានទាក់ទាញអ្នកគាំទ្រចំនួនជាង ៦ លាននាក់ និងទទួលបានការ LIKE រាប់លាន ។ ម៉ាស៊ីនចាស់ដែលនាងជួសជុលមានខ្លះផ្ញើដោយអ្នកលេងអ៊ីធើណែតទូទាំងប្រទេសចិន ខ្លះជាឧបករណ៍កសិកម្ម និងម៉ាស៊ីនប្រើប្រាស់ក្នុងផ្ទះនៅជនបទ ។​

  កញ្ញា លីន ហ្គ័រ ជានិស្សិតបរិញ្ញាបត្រ ក្នុងភ្នែករបស់អ្នកភូមិ នាងគួរធ្វើការក្នុងទីក្រុង និងធ្វើការដោយប្រើប្រាស់​ខួរក្បាល គេយល់ឃើញថា ការជួសជុលម៉ាស៊ីនចាស់មិនមែនជាការងារល្អទេ ។ ប៉ុន្តែ នាងមិនយល់ស្របទេ នាងយល់ឃើញថា ឲ្យតែចង់ធ្វើការ និងខិតខំធ្វើការ នោះពិតអាចបង្កើតរបរដ៏ល្អនៅស្រុកកំណើតជាមិនខាន ។

  អ្នកបកប្រែ៖刘蓉