ថ្មីៗនេះ ដើម្បីកាត់បន្ថយហានិភ័យបុគ្គលិកពេទ្យឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយសម្ពាធដែលដឹកជញ្ជូនរបស់មនុស្ស ទីក្រុងឆាងសាបានប្រើប្រាស់រថយន្តដឹកជញ្ជូនគ្មានមនុស្សក្នុងតំបន់ការគ្រប់គ្រង និងការទប់ស្កាត់ ដើម្បីផ្តល់របស់របរប្រើប្រាស់ចាំបាច់ដល់ពលរដ្ឋ ។
រថយន្តគ្មានមនុស្សបើករៀបចំផ្លូវដឹកជញ្ជូន ក្នុងលក្ខខណ្ឌដែលគ្មានមនុស្សបើកដឹកជញ្ជូនរបស់របរប្រើប្រាស់ចាំបាច់ទៅកន្លែងកំណត់ក្នុងសហគមន៍ បន្ទាប់មកអ្នកស្ម័គ្រចិត្តនឹងដឹកជញ្ជូនរបស់ប្រើប្រាស់ចាំបាច់នោះទៅផ្ទះរបស់ពលរដ្ឋ ។ ដូច្នេះ រថយន្តគ្មានមនុស្សបើកកាត់បន្ថយហានិភ័យបុគ្គលិកពេទ្យឆ្លងជំងឺកូវីដ-១៩ ហើយផ្តល់ជាកម្លាំងដោះស្រាយបញ្ហាដឹកជញ្ជូនសម្ភារៈដោយមិនមានការប៉ះពាល់ផ្ទាល់ ។
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉