ខេត្តខ្លះនៃប្រទេសកម្ពុជាបានដកចេញ”បទបញ្ញតិលើការពាក់ម៉ាស”

2022-04-13 17:28:39 |ប្រភព:China News

  ទន្ទឹមនឹងជំងឺកូវីដ១៩ថមថយជាបន្តបន្ទាប់ រដ្ឋាភិបាលកម្ពុជាចាប់ផ្តើមការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ និងជំរុញឧស្សាហកម្មសសរស្តម្ភឲ្យងើប​ឡើង​វិញ​ ដូចជាឧស្សាហកម្មទេសចរណ៍ជាដើម ។ សព្វថ្ងៃ មានខេត្តខ្លះអាចអនុវត្តការមិនពាក់ម៉ាស ។

  ខេត្តដែលដកចេញ”បទបញ្ញតិលើការពាក់ម៉ាស”រួមមានខេត្តរតនគីរី ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដោយសារខេត្តទាំងនេះអត្រានៃការឆ្លងជំងឺកូវីដ១៩ទាប និងដង់ស៊ីតេប្រជាជនទាប ។

  ក្រោយពីការស្រាវជ្រាវ និងការវាយតម្លៃដោយក្រសួងសុខាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ រដ្ឋាភិបាល​សម្រេចដកចេញ”បទបញ្ញតិលើការពាក់ម៉ាស”ដល់ខេត្តចំនួន ៤ តាំងពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២ ។ ការសម្រេចនេះនឹងពិនិត្យតើរបាំងការពារភាពស៊ាំរបស់ពលរដ្ឋរឹងមាំឬទេ?

  ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា ពលរដ្ឋនៃខេត្តទាំង ៤ នេះ និងមនុស្សទៅខេត្តទាំង ៤ នេះ ពេលចូលក្នុងសកម្មភាព និងទៅកន្លែងមានមនុស្សច្រើនត្រូវពាក់ម៉ាស ។ បើមានមនុស្សមាន​រោគសញ្ញា​ដែលគួរឱ្យសង្ស័យ ត្រូវទៅធ្វើតេស្តរកជំងឺកូវីដ១៩ទាន់ពេលវេលា ។ រដ្ឋបាលក្នុងតំបន់ និងមន្ទីរ​សុខាភិបាលត្រូវរៀបចំកញ្ចប់តេស្តរហ័សជំងឺកូវីដ១៩ ។

  ប្រភព៖China News

  អ្នកបកប្រែ៖刘蓉