ខេត្តយូណានជំនួយសាងសង់មន្ទីរពិសោធន៍ខ្យល់ជូនទីក្រុងសៀងហៃ ដែលអាចធ្វើតេស្តរកជំងឺកូវីដ១៩ដល់មនុស្សចំនួន ១០០ លាននាក់ក្នុងមួយថ្ងៃ

2022-04-13 17:30:04 |ប្រភព:云南网

  នាថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ អ្នកសារព័ត៌មានបានទទួលព័ត៌មានពីក្រុមពេទ្យ​ខេត្តយូណាន​ជំនួយ​ទីក្រុងសៀងហៃ គឺមន្ទីរពិសោធន៍ខ្យល់ដែលខេត្តយូណានជំនួយសាងសង់ពីទីក្រុងសៀងហៃ​ត្រូវបាន​ប្រើប្រាស់ជាផ្លូវការនាថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២២ ដែលអាចធ្វើតេស្តរកជំងឺកូវីដ១៩ដល់មនុស្សចំនួន ១០០ លាននាក់ក្នុងមួយថ្ងៃ ដើម្បីផ្តល់កម្លាំងពីខេត្តយូណានជួយទីក្រុងសៀងហៃឈ្នះពីការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺកូវីដ១៩ ។

  នាថ្ងៃទី ១២ ខែមេសា ម៉ោង ១១ អ្នកសារព័ត៌មានមកដល់មន្ទីរពិសោធន៍ខ្យល់នៅទីក្រុងសៀហៃ ដែល​មានទំហំ ៣០០០ ម៉ែត្រការ៉េ មានមន្ទីរពិសោធន៍ខ្យល់មានចំនួន ៦ ជាប់គ្នា ។ មន្ទីរពិសោធន៍ខ្យល់រួមមាន​តំបន់ទទួលសំណាក តំបន់រៀបចំសារធាតុប្រតិកម្ម តំបន់ដោះស្រាយសំណាកចំនួន ២ និងតំបន់​វិភាគចំនួន ២ ។

  នាថ្ងៃទី ៤ ខែមេសា ក្រុមពេទ្យខេត្តយូណានជំនួយទីក្រុងសៀងហៃបាននាំមន្ទីរពិសោធន៍ខ្យល់ ឧបករណ៍​PCRចំនួន ១១០ គ្រឿង ។ នាថ្ងៃទី ៥ ខែមេសា​ ម៉ោង ១៣ និង៤០នាទី ក្រោមពីការសហការ​ភាគីខេត្តយូណាន និងទីក្រុងសៀងហៃ មន្ទីរពិសោធន៍ខ្យល់បានត្រូវចាប់ផ្តើមសាងសង់ ។ ក្នុងរយៈពេល ២៣ ម៉ោងការសាងសង់គ្មានការរំខាន នាថ្ងៃទទី ៦ ខែមេសា ម៉ោង ១២ បានសម្រេចកិច្ចការសាង់សង​មន្ទីរពិសោធន៍ខ្យល់មុនពេលកំណត់ ហើយបានឆ្លងកាត់ការវាយតម្លៃពីមជ្ឈមណ្ឌលត្រួតពិនិត្យ​គ្លីនិក សៀងហៃ ។

  ប្រភព៖គេហទំព័រយូណាន

  អ្នកបកប្រែ៖刘蓉