អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទការសែតស្តីពីស្ថានភាពដំណើរការរបស់ការសាងសង់ស្ថានីយ៍អវកាសប្រទេសចិនបានឱ្យដឹងថា ឆ្នាំនេះប្រទេសចិននឹងសម្រេចការសាងសង់ស្ថានីយ៍អាវកាសចិនក្នុងគន្លងតារាវិថី។
បើតាមការឧទ្ទេសនាមរបស់លោកHaoChunប្រធានការិយាល័យវិស្វកម្មអវកាសផ្ទុកមនុស្សរបស់ប្រទេសចិនបានឱ្យដឹងថា ឆ្នាំនេះនឹងសម្រេចការសាងសង់ស្ថានីយ៍អាវកាសចិនក្នុងគន្លងតារាវិថី ក្នុងដំណើរការនេះគ្រោងនឹងអនុវត្តបេសកកម្មហោះហើរចំនួន៦លើក ក្នុងនោះរួមមានគឺនៅខែឧសភានឹងបង្ហោះយានអវកាសដឹកសម្ភារៈ«Tianzhou»លេខ៤។ នៅខែមិថុនា បង្ហោះយានអវកាសដឹកមនុស្ស«Shenzhou»លេខ១៤ ដែលនឹងដឹកអវកាយានិកចំនួន៣រូប ហើយពួកគេនឹងរស់នៅក្នុងយានអវកាសរយៈពេល៦ខែ។ នៅខែកក្កដា នឹងបង្ហោះកាប៊ីនពិសោធន៍«Wentian»របស់ស្ថានីយ៍អាវកាស និងដល់ខែតុលានឹងបង្ហោះកាប៊ីនពិសោធន៍«Mengtian»របស់ស្ថានីយ៍ផងដែរ។កាប៊ីនចំនួន៣របស់ស្ថានីយ៍អាវកាសនឹងបង្កើតទៅជារចនាសម្ព័ន្ធស្រដៀងនឹងអក្សរឡាតាំង«T»។បន្ទាប់ពីសម្រេចបានការសាងសង់ស្ថានីយ៍អាវកាសចិនក្នុងគន្លងតារាវិថីរួចហើយនោះនឹងបន្តអនុវត្តបេសកកម្មបង្ហោះយានអាវកាសដឹកសម្ភារៈ«Tianzhou»លេខ៥និងយានអាវកាសដឹកមនុស្ស«Shenzhou»លេខ១៥ទៀតផង៕