បើសិនជាម្ចាស់ឆ្លងជំងឺកូវីដ-១៩ តើត្រូវធ្វើដូចយ៉ាងម្តេចដើម្បីថែរក្សាសត្វចិញ្ចឹមក្នុងផ្ទះ? នៅថ្ងៃទី ១៤ ខែមេសា សង្កាត់ប៉ាយូនទីក្រុងក្វាងចូវ ប្រទេសចិន បានប្រើប្រាស់ទីតាំងលំនៅបណ្តោះអាសន្នសម្រាប់សត្វចិញ្ចឹម ដើម្បីផ្តល់សេវាកម្មថែរក្សាសត្វចិញ្ចឹមបណ្តោះអាសន្នដល់អ្នកឆ្លងជំងឺកូវីដ-១៩ ។
ទីតាំងលំនៅបណ្តោះអាសន្នសម្រាប់សត្វចិញ្ចឹមអាចចិញ្ចឹមសត្វចំនួន ១០០ ក្បាល ហើយមានពេទ្យសត្វជំនាញពីរនាក់ផ្តល់សេវាកម្មចិញ្ចឹមសត្វ ពិនិត្យ ថែរក្សា និងត្រួតពិនិត្យសុខភាពសត្វចិញ្ចឹម ក៏ដូចជាសេវាធានារ៉ាប់រងវេជ្ជសាស្រ្ត ។
“ថ្ងៃនេះ ស្ថានភាពឆ្មាល្អណាស់ វាដេកក្នុងផ្ទះប្រអប់យ៉ាងស្ងៀមស្ងាត់ ពេលព្រឹក ឆ្មាបានស៊ីចំណី និងទឹកហើយ ល្អណាស់ សូមកុំព្រួយបារម្ភ “ ។ ”រាល់ថ្ងៃ ពេទ្យសត្វនឹងផ្ញើវីដេអូអំពីស្ថានភាពសត្វចិញ្ចឹមដល់ម្ចាស់តាមWechat ។
ប្រភព៖កាសែតខាងត្បូង
អ្នកបកប្រែ៖刘蓉