សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនរៀបចំសកម្មភាពអំណាន ដើម្បីអនុវត្តឱ្យស៊ីជម្រៅនូវស្មារតីនៃអនុសាសន៍សំខាន់របស់លោក Xi Jinping ប្រធានរដ្ឋចិន

2022-04-24 17:46:19 |ប្រភព:CRI

  ថ្ងៃទី ២២ ខែមេសា សិក្ខាសាលា ក្រោមប្រធានបទ“ការសិក្សានិងអនុវត្តឱ្យស៊ីជម្រៅនូវអនុសាសន៍សំខាន់របស់លោក Xi Jinping សកម្មភាពអំណានសម្រាប់សមាជិក CPPCC”នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន CPPCC បានបើកធ្វើនៅក្រុងប៉េកាំង អនុសាសន៍សំខាន់របស់លោក Xi Jinping ត្រូវបានផ្សព្វផ្សាយនៅក្នុងសិក្ខាសាលា ។ លោក Wang Yang ប្រធាន CPPCCបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ។ 

  លោក  Wang Yang បានថ្លែងថា អនុសាសន៍សំខាន់របស់លោក Xi Jinping បានឆ្លើយតបយ៉ាងជ្រាលជ្រៅនូវសំណួរសំខាន់ៗ ដូចជា ហេតុអ្វីបានជាសមាជិក CPPCC គួរអាន សៀវភៅ តើសមាជិក CPPCC គួរអានសៀវភៅដោយរបៀបណា និងការអានត្រូវទទួលបានប្រសិទ្ធភាពអ្វីជាដើម ហើយបានចង្អុលបង្ហាញទិសដៅយ៉ាងច្បាស់លាស់និងដាក់បញ្ចូលកម្លាំងចលចរយ៉ាងខ្លាំងដល់ការអានរបស់សមាជិក ។ 

  ពីរឆ្នាំកន្លងមកនេះ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានអនុវត្តយ៉ាងហ្មត់ចត់នូវស្មារតីនៃអនុសាសន៍សំខាន់របស់លោក Xi Jinping រៀបចំសកម្មភាពអំណានយ៉ាងសកម្មសម្រាប់សមាជិក និងបង្កើតក្រុមអានសរុបចំនួន ៩៦ ក្រុមនិងសមាជិកសរុបចំនួន ២១០៤ នាក់នៃ CPPCC ដែលមកពីចំនួន ៣៤ វិស័យបានភ្ជាប់ចូលគេហទំព័រ "បណ្ណាល័យ CPPCC "  ដើម្បីអានសៀវភៅនិងផ្លាស់ប្តូរមតិយោបល់ ហើយចំនួននៃបញ្ចេញមតិលើសពី ៤៧ ម៉ឺនប្រយោគ ចំនួននៃការចូលទស្សនាគេហទំព័ររបស់សមាជិកលើសពី ២៦២ ម៉ឺននាក់ ៕