បណ្ឌិត្យសភាសង្គមសាស្ត្រខេត្តយូណាន ប្រទេសចិន និងវិទ្យាស្ថានការទូត និង​ទំនាក់ទំនង​អន្តរជាតិ​ប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

2022-05-07 09:31:58 |ប្រភព:云南日报

  ថ្មីៗនេះ សិក្ខាសាលាអនឡានស្តីពី”ឱកាសថ្មី និងលក្ខណៈពិសេសថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន-កម្ពុជាក្រោយ RCEP ចូលជាធរមាន” និងពិធីចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភាសង្គមសាស្ត្រខេត្តយូណាន/ វិទ្យាស្ថានស្រាវជ្រាវអាស៊ីខាងត្បូងអាស៊ីអាគ្នេយ៍នៃប្រទេសចិន(ទីក្រុងគុនមីង)និងវិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជាត្រូវបានរៀបចំឡើង ។

  កម្មវិធីនេះធ្វើតាមបណ្តាញអ៊ីនធើណិត និងនៅទីកន្លែងផ្ទាល់នៅបណ្ឌិត្យសភាសង្គមសាស្ត្រខេត្តយូណាន ។ អ្នកជំនាញការដែលមកពីប្រទេសចិន និងប្រទេសកម្ពុជា បានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅក្រោមប្រធានបទដូចជា ការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ចិន-កម្ពុជាជាមួយគ្នា ឱកាសកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-កម្ពុជា និងទស្សនអំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលរវាងចិន-កម្ពុជាជាដើម។

បណ្ឌិត្យសភាសង្គមសាស្ត្រខេត្តយូណាន និងវិទ្យាស្ថាន​ការទូតនិង​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ។ ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមមាន ការផ្លាស់ប្តូរមន្ត្រី ការផ្លាស់ប្តូរសៀវភៅស្រាវជ្រាវ  រៀបចំវេទិកាសិក្សា ឬសិក្ខាសាលា និងធ្វើការស្រាវជ្រាវរួមគ្នាជាដើម ។

  ប្រភព៖កាសែតយូណានដេលី

  អ្នកបកប្រែ៖刘蓉

ការឧទ្ទេសនាមពីអ្នកនិពន្ធ
滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006