ប្រទេសកម្ពុជាគ្មានករណីអ្នកឆ្លងជំងឺកូវីដ១៩ជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំ

2022-05-09 17:35:13 |ប្រភព:CRI

  តាមព័ត៌មានពី«Lianhe Zaobao»នាថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសថា តាំងពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២ បានផ្ទុះឡើងរលកកូវីដ១៩ទី៣ ដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២ នេះជាលើកដំបូងដែលប្រទេសកម្ពុជាគ្មានករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ។

  សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “នេះជាជោគជ័យដ៏ធំធេងក្នុងកិច្ចការពាររួមគ្នារបស់យើង​ប្រឆាំងនឹង​ជំងឺ​កូវីដ១៩ ហើយខ្ញុំសូមថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ដែលបានចូលរួមក្នុងការងារបង្ការជំងឺកូវីដ១៩។” សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាគ្រប់គ្រងជំងឺកូវីដ១៩បានយ៉ាងល្អ​ ដោយសារប្រជាជនមានអត្រាចាក់វ៉ាក់សាំងខ្ពស់ និងជំរុញប្រជាជនដែលបំពេញតាមលក្ខណៈចាក់វ៉ាក់សាំងត្រូវចាក់វ៉ាក់សាំងដូសទី​៤ ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លៃងអំណរគុណដល់មិត្តបរទេសដែលផ្តល់វ៉ាក់សាំងដល់ប្រទេសកម្ពុជា ញ៉ាំងឱ្យរាជរដ្ឋាភិបាលកម្ពុជាផ្តល់វ៉ាក់សាំងដល់ប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។

  ប្រភព៖China News

  អ្នកបកប្រែ៖刘蓉

ការឧទ្ទេសនាមពីអ្នកនិពន្ធ
滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006