យោងតាម"ស្តង់ដារម៉ោងពលកម្មអប់រំកាតព្វកិច្ច (បោះពុម្ពនៅឆ្នាំ ២០២២)" របស់ប្រទេសចិន ម៉ោងពលកម្មជាមធ្យមមិនតិចជាង ១ ម៉ោងក្នុងមួយសប្តាហ៍ ដែលចែកជា៣ផ្នែកគឺ ពលកម្មប្រចាំថ្ងៃ ពលកម្មផលិតផល និងពលកម្មសេវាកម្ម ។ ក្នុងម៉ោងនេះរួមមានការសម្អាត និងអនាម័យ ការតម្រៀប និងការផ្ទុក ការចម្អិនអាហារ និងអាហារូបត្ថម្ភ ការប្រើប្រាស់ និងថែទាំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ពលកម្មកសិកម្ម សិប្បកម្មប្រពៃណី ពលកម្មផលិតកម្មឧស្សាហកម្ម ការសាកល្បងបច្ចេកវិទ្យាថ្មី ពលកម្មឧស្សាហកម្មសេវាកម្មទំនើប ពលកម្មសុខុមាលភាពសាធារណៈ និងសេវាកម្មស្ម័គ្រចិត្ត។ ល។ ហើយសាលាអាចជ្រើសរើសចំនួនសិក្សាគ្រប់ថ្នាក់តាមស្ថានភាពជាក់ស្តែង ។
សព្វថ្ងៃ មានសាលាជាច្រើនបានបញ្ចូលម៉ោងពលកម្មក្នុងកម្មវិធីសិក្សា ។ ក្រោយពីសិស្សបញ្ចប់អាហារពេលថ្ងៃត្រង់ ហាងទំនិញ កសិដ្ឋាន ក្លឹបសៀវភៅ រោងកុនជាដើមក្នុងសាលា តុងហ្វឹ ទីក្រុងឈាងទូ(អន្តរជាតិ)នឹងត្រូវបានបើកជាសាធារណៈ សិស្សអាចសាកល្បងការងារខុសៗគ្នា ដូចជាការវេចខ្ចប់កញ្ចប់ ធ្វើចានផ្លែឈើ ធ្វើនំប៉ាវ បើកធនាគារជាដើម ហើយសិស្សអាចរកប្រាក់“តុងហ្វឹ”ដើម្បីប្រើប្រាស់ការគ្រប់គ្រងហិរញ្ញវត្ថុ ពេលនេះជាពេលដែលសិស្សសប្បាយចិត្តជាងគេ ។ ក្នុងដំណើរការនេះ សិស្សអាចសិក្សាអំពីហិរញ្ញវត្ថុ និងពលកម្មក្នុងពេលតែមួយ ។
ប្រភព៖កាសែតស៊ីឈាងដេលី
អ្នកបកប្រែ៖刘蓉