ថ្មីៗនេះ មានប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា សាកលវិទ្យាល័យរបស់ប្រទេសចិនជាច្រើនបានដកចេញពីចំណាត់ថ្នាក់សាកលវិទ្យាល័យអន្តរជាតិ ។ មានអ្នកលេងអ៊ីនធើណែតបានបញ្ជាក់ថា ការដកចេញពីចំណាត់ថ្នាក់សាកលវិទ្យាល័យអន្តរជាតិទើបអាចយកចិត្តទុកដាក់កាន់តែច្រើនលើការស្រាវជ្រាវ ។ មានអ្នកលេងអ៊ីនធើណែតដទៃបានបញ្ជាក់ថា មិនអាចមើលទាំងស្រុងលើចំណាត់ថ្នាក់សាកលវិទ្យាល័យ ហើយក៏មិនអាចមិនផ្តោតលើនេះបានដែរ ។
លោក ចូវ ចៅហ្វឹ អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រអប់រំចិនបានបញ្ជាក់ថា ការវាយតម្លៃនៃសាកលវិទ្យាល័យគួរតែមានលក្ខណៈពហុវិមាត្រ ចំណាត់ថ្នាក់គឺជាមួយក្នុងចំណោមនោះ ។ ប៉ុន្តែ សាកលវិទ្យាល័យត្រូវបន្ថយការយកចិត្តទុកដាក់លើចំណាត់ថ្នាក់ និងការកាត់បន្ថយឥទ្ធិពលកត្តាមិនមែនវិជ្ជាជីវៈ និងមិនមែនការស្រាវជ្រាវលើចំណាត់ថ្នាក់ ។
លោក សៀង ពីងជី ព្រឹទ្ធបុរសរបស់វិទ្យាស្ថានស្រាវជ្រាវអប់រំសតវត្សរ៍ទី ២១ បានសរសេរអត្ថបទស្រាវជ្រាវថា សាកលវិទ្យាល័យបានប្រកាស "ការដកចេញ" ឬ "ការបដិសេធ" ពីចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក ប៉ុន្តែមានស្ថាប័នខ្លះនៅតែប្រើប្រាស់ទិន្នន័យសាធារណៈដើម្បីដាក់ចំណាត់ថ្នាក់ដល់សាកលវិទ្យាល័យ ។ អ្វីដែលសំខាន់នោះគឺ សាកលវិទ្យាល័យមិនគួរមានឥទ្ធិពលពី"ចំណាត់ថ្នាក់" គួរតែប្រកាន់ខ្ជាប់នូវចំណុចនៃសាកលវិទ្យាល័យខ្លួន។ ប្រសិនបើសាកលវិទ្យាល័យមិនយកចិត្តទុកដាក់លើកិត្តិនាម និងអ្វីដែលខ្លួនមាន នោះនឹងមិនខ្វល់ពីចំណាត់ថ្នាក់សាកលវិទ្យាល័យឡើយ ហើយមិនក្នុងបញ្ជីចំណាត់ថ្នាក់សាកលវិទ្យាល័យទេ ដែលនឹងជាប្រយោជន៍សម្រាប់សាធារណៈជនឱ្យចាប់អារម្មណ៍លើចំណាត់ថ្នាក់សាកលវិទ្យាល័យដែរ ។
ប្រភព៖China News
អ្នកបកប្រែ៖刘蓉