លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Kofod រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក

2022-05-13 18:04:13 |ប្រភព:CRI

  ថ្ងៃទី ១២ ខែឧសភា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Kofod  រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក ។ 

  លោក Kofod  រដ្ឋមន្ត្រីការបរទេសដាណឺម៉ាកបានថ្លែងថា ភាគីដាណឺម៉ាកយកចិត្តទុកដាក់ខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងដាណឺម៉ាកនិងចិន ហើយសង្ឃឹមថា នឹងជំរុញការចរចាលើផែនការការងាររួមបៃតងរវាងប្រទេសទាំងពីរនិងឈានដល់មតិឯកភាពគ្នាឱ្យបានឆាប់ ។

  ជាការឆ្លើយតប លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនរីករាយរួមសហការជាមួយប្រទេសដាណឺម៉ាកក្នុងការជំរុញទំនាក់ទំនងរវាងចិននិងដាណឺម៉ាកប្រកបដោយភាពរឹងមាំនិងស្ថិរភាព បានបន្តមានភាពចាស់ទុំជាបន្តប់បន្ទាប់ រីករាយក្នុងការជំរុញភាគីទាំងពីរឈានដល់ការឯកភាពលើ ផែនការការងាររួមបៃតងឱ្យបានឆាប់ ដើម្បីបើកនូវទស្សនទានយ៉ាងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការបន្ទាប់រវាងប្រទេសទាំងពីរ  ៕