ថ្មីៗកន្លងទៅនេះ ផែនការ ៥ ឆ្នាំស្តីពីជីវសេដ្ឋកិច្ចច្បាប់ដំបូងរបស់ប្រទេសចិនត្រូវបានចេញផ្សាយ (ហៅកាត់ ផែនការ) ដោយកំណត់គោលដៅអភិវឌ្ឍន៍ជីវសេដ្ឋកិច្ចរបស់ប្រទេសចិន លើកឡើងពីការបង្កើនកម្លាំងបច្ចេកវិទ្យាជាយុទ្ធសាស្ត្រនៃបច្ចេកទេសជីវសាស្ត្រជាតិនិងពន្លឿនការពុះពារឧបសគ្គនៃការអភិវឌ្ឍជីវសេដ្ឋកិច្ច ។ ផែនការនេះផ្តោតលើតម្រូវការដែលមានកម្រិតកាន់តែខ្ពស់របស់ប្រជាជនលើវិស័យសុខាភិបាល ការប្រើប្រាស់ខាងចំណីអាហារ បៃតងនិងកាបូនទាបនិងសុវត្ថិភាពជីវសាស្រ្ត ។ ផែនការនេះក៏បានលើកឡើងពីការអភិវឌ្ឍវិស័យសំខាន់ៗចំនួនបួន ដូចជា ជីវវេជ្ជសាស្ត្រ ជីវកសិកម្ម ការប្រើប្រាស់ជំនួសជីវម៉ាស់និងសុវត្ថិភាពជីវសាស្ត្រ ។
ជីវសេដ្ឋកិច្ចតម្កល់ទុកជំរុញដោយការអភិវឌ្ឍនិងវឌ្ឍនភាពនៃវិទ្យាសាស្ត្រជីវិតនិងបច្ចេកទេសជីវសាស្ត្រជាកម្លាំងចលករ ដោយផ្អែកលើការការពារ ការអភិវឌ្ឍនិងការប្រើប្រាស់ធនធានជីវសាស្រ្ត ហើយមានទម្រង់សេដ្ឋកិច្ចដែលមានលក្ខណៈពិសេសនៃការរួមបញ្ចូលគ្នាយ៉ាងទូលំទូលាយនិងស៊ីជម្រៅនូវឧស្សាហកម្ម ដូចជា ឱសថ សុខភាព កសិកម្ម ព្រៃឈើ ថាមពលនិងការការពារបរិស្ថានជាដើម ៕