រដ្ឋបាលតំបន់នានាអនុវត្តគោលនយោបាយអនុគ្រោះ ដើម្បីជួយជនពិការឱ្យមានការងារធ្វើ

2022-05-16 17:41:36 |ប្រភព:CRI

  ថ្ងៃទី១៥ ខែឧសភា ជាទិវាជួយជនពិការជាតិលើកទី ៣២ ប្រធានបទក្នុងឆ្នាំនេះគឺ "ការជំរុញឱ្យជនពិការមានការងារធ្វើ និងការពារសិទ្ធិនិងផលប្រយោជន៍របស់ជនពិការ"។ តាមស្ថិតិបង្ហាញឱ្យឃើញថា ជនពិការចំនួន ៨,៨១៦ លាននាក់មានការងារធ្វើនៅទីក្រុងនិងជនបទទូទាំងប្រទេស។ រដ្ឋបាលតំបន់នានានៃប្រទេសចិនអនុវត្តគោលនយោបាយអនុគ្រោះ ដើម្បីជួយដល់ជនពិការឱ្យមានការងារធ្វើ។

  ពេលកន្លងទៅនេះ "ផែនការសកម្មភាពបីឆ្នាំសម្រាប់បង្កើនការងារធ្វើរបស់ជនពិការ" របស់ប្រទេសចិនបានលើកឡើងយ៉ាងច្បាស់ថា ចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ ២០២៤ នឹងសម្រេចបន្ថែមការងារធ្វើសម្រាប់ជនពិការចំនួន ១ លាននាក់នៅទីក្រុងនិងជនបទទូទាំងប្រទេស។

ការឧទ្ទេសនាមពីអ្នកនិពន្ធ
滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006