ស្ថាប័នប្រឆាំងភេរវកម្មប៉ាគីស្ថានចាប់ខ្លួនស្ត្រីម្នាក់ដែលប៉ុនប៉ងធ្វើការវាយប្រហារបែបអត្តឃាតចំពោះក្បួនរថយន្តចិន

2022-05-17 16:53:48 |ប្រភព:CRI

  យោងតាមប្រព័ន្ធសារព័ត៌មានប៉ាគីស្ថានផ្សាយដំណឹងឱ្យដឹងថា កាលពីថ្ងៃទី ១៦ខែឧសភា ស្ថាប័នប្រឆាំងភេរវកម្មប៉ាគីស្ថានបានវាយប្រហារលើឃុំ Hoshabនៃខេត្ត Balochistanដោយបានចាប់ខ្លួនស្ត្រីម្នាក់ដែលប៉ុនប៉ងធ្វើការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកបែបអត្តឃាតចំពោះក្បួនរថយន្តចិនតាមបណ្តោយរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន និងបានរកឃើញឧបករណ៍បំផ្ទុះ។

      បច្ចុប្បន្ននេះ ភាគីប៉ាគីស្ថានកំពុងធ្វើប្រតិបត្តិការប្រឆាំងភេរវកម្ម ដោយមានគោលដៅចាប់ខ្លួនសមាជិកដទៃទៀតនៃអង្គការដែលពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្មបែបនេះ៕

ការឧទ្ទេសនាមពីអ្នកនិពន្ធ
滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006