លេខ ៨៣៦ ជាលេខធម្មតា វាមិនមែនជាលេខផ្ទះទេ ប៉ុន្តែជាលេខរបស់កន្លែងសង្កេតមួយ ។ កន្លែងសង្កេតនេះមាន ៤ ជាន់ និងស្ថិតនៅក្នុងភ្នំវូមឹង នៅក្បែរភ្នំមានព្រៃឈើទំហំ ៣៣៣ គីឡូម៉ែត្រការ៉េ ។
លោក កៅ ស៊ីន មានអាយុ ៥៤ ឆ្នាំ ជាអ្នកថែរក្សាព្រៃ លោកបានធ្វើការនៅកន្លែងសង្កេតលេខ ៨៣៦ រយៈពេល ២៩ ឆ្នាំ ។ លោកស្រី លូវ ចំសៀន ប្រពន្ធរបស់លោកដែលបានរស់នៅជាមួយគាត់នៅកន្លែងសង្កេតលេខ ៨៣៦នោះ ។ រៀងរាល់ ២០ នាទីម្តង លោក និងប្រពន្ធត្រូវត្រួតពិនិត្យតំបន់ជុំវិញមានតើមានអគ្គីភ័យឫទេ ។ រៀងរាល់ថ្ងៃ ម៉ោង ១០ ម៉ោង ១៦ និង ម៉ោង ២២ ពួកគាត់នឹងសង្កេតមើលស្ថានភាពជាមុន ហើយធ្វើរបាយការណ៍ដោយប្រើប្រាស់ Walkie-talkie ពិសេស ។
នៅឆ្នាំ ១៩៩៣ លោក កៅ ស៊ីន មកដល់ទីកន្លែងនេះហើយធ្វើការជាអ្នកថែរក្សាព្រៃ ។ កន្លែងសង្កេតមួយត្រូវមានអ្នកថែរក្សាព្រៃពីរនាក់ ប៉ុន្តែ ប្រាក់ខែមិនសូវច្រើនទេ ។ លោក កៅ ស៊ីន បានរៀបរាប់ថា “ពេលខ្ញុំទើបធ្វើការនេះ ប្រាក់ខែ ៤០ យ័ន សព្វថ្ងៃ ប្រាក់ខែមាន ១៥០០ យ័ន ។” ដោយសារប្រាក់ខែទាប មានអ្នកថែរក្សាព្រៃខ្លះចេញពីកន្លែងនេះជាបន្តបន្ទាប់ ប៉ុន្តែ លោក កៅ ស៊ីនមិនទៅណាទេ ។
ស្រុកកំណើតរបស់លោក កៅ ស៊ីន នៅភូមិ ធានជី ដែលមានចម្ងាយ ៤ គីឡូម៉ែត្រពីកន្លែងសង្កេត ។ នៅពេលលោកសិក្សានៅក្នុងបឋមសិក្សា នៅលើភ្នំគ្មានដើមឈើទេ ។ ក្រោយពីភ្លៀងធ្លាក់ខ្លាំងមួយ ភូមិមានទឹកជំនន់ ទឹកពេញក្នុងផ្ទះរបស់លោក ។ លោក កៅ ស៊ីន យល់ឃើញថា បើសិនជានៅលើភ្នំមានព្រៃឈើជាច្រើន អត្រាមានទឹកជំនន់នឹងទាប ដូច្នេះ ទោះបីជាប្រពន្ធរបស់លោកប្រឆាំង លោកក៏មិនចង់ទៅទេ ។
ក្រោយពីការបញ្ចុះបញ្ចូលពីលោក កៅ ស៊ីន លោកស្រី លូវ ចំសៀនបានយល់អំពីប្តីជាបន្តបន្ទាប់ នៅឆ្នាំ ១៩៩៥ លោកស្រី លូវ ចំសៀន ក៏បានក្លាយជាអ្នកថែរក្សាព្រៃមួយរូប ហើយថែរក្សាព្រៃជាមួយលោក កៅ ស៊ីន នៅកន្លែងសង្កេតលេខ ៨៣៦ ។
ប្រភពៈxinhua
អ្នកបកប្រែ៖刘蓉