ទីក្រុងសៀងហៃប្រទេសចិននឹងស្តារឡើងវិញនូវផលិតកម្ម និងការរស់នៅធម្មតាចាប់ពីថ្ងៃទី ១ មិថុនា ដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២២ នេះ​

2022-05-17 16:58:23 |ប្រភព:xinhua

  នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ អ្នកសារព័ត៌មានបានទទួលព័ត៌មានពីសន្និសិទសារព័ត៌មានស្តីពីការបង្ការ និងការគ្រប់គ្រងជំងឺកូវីដ-១៩ របស់ទីក្រុងសៀងហៃ មានសង្កាត់ចំនួន ១៦ នៃទីក្រុងសៀងហៃបានសម្រេចការគ្មាន​ករណីអ្នកជំងឺកូវីដ-១៩ ថ្មីក្នុងរយៈពេល ៣ ថ្ងៃ ។ ការគ្រប់គ្រងជំងឺកូវីដ-១៩មានប្រសិទ្ធភាព ហើយការទប់ស្កាត់ និងការគ្រប់គ្រងបានសម្រេចលទ្ធផលជាដំណាក់កាល ។

  ចាប់ពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ នេះ ទីក្រុងសៀងហៃប្រទេសចិននឹងស្តារឡើងវិញនូវផលិតកម្ម និងការរស់នៅធម្មតាក្នុង ៣ ដំណាក់កាល។

  ដំណាក់កាលទី១ គឺ ចាប់ពីថ្ងៃទី ២១​ខែ ឧសភា ឆ្នាំ ២០២២ នេះ កិច្ចការសំខាន់ៗគឺ ការកាត់​បន្ថយ​ករណី​អ្នកជំងឺ​កូវីដ-១៩ ថ្មី ការទប់ស្កាត់ជំងឺកូវីដ-១៩រីករាលដាលឡើងវិញ ការកាត់បន្ថយតំបន់គ្រប់គ្រងបិទជិត និងមនុស្ស​គ្រប់គ្រង​បិទជិត ហើយតំបន់គ្រប់គ្រងត្រូវបានបើកជា​លំដាប់ សកម្មភាពសង្គមរបស់ទីក្រុងសៀងហៃរក្សាកម្រិតទាប ។

  ដំណាក់កាលទី២ គឺ ពីថ្ងៃទី ២២ ខែឧសភា ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ អ្នកជំងឺកូវីដ-១៩ថ្មី ប្រចាំថ្ងៃត្រូវកាត់បន្ថយ បន្តកាត់បន្ថយវិសាលភាពរបស់តំបន់គ្រប់គ្រងបិទជិតរហូតដល់ពួកគេមិនត្រូវបានទប់ស្កាត់ ហើយពន្លឿនការទប់ស្កាត់ និងត្រួតពិនិត្យជំងឺកូវីដ-១៩ទៅជាការគ្រប់គ្រងធម្មតា។

  ដំណាក់កាលទី៣ គឺ ការស្តារឡើងវិញនូវផលិតកម្ម និងការរស់នៅធម្មតា ។ ពីថ្ងៃទី ១មិថុនា ដល់ពាក់កណ្តាល​ខែមិថុនា ឆ្នាំ ២០២២ ក្រោមការទប់ស្កាត់យ៉ាងតឹងរ៉ឹងនូវជំងឺកូវីដ-១៩ និងហានិភ័យដែលអាចគ្រប់គ្រង អនុវត្តការ​ទប់ស្កាត់ និងត្រួតពិនិត្យជំងឺកូវីដ-១៩ទៅជាការគ្រប់គ្រងធម្មតា ការស្តារឡើងវិញនូវផលិតកម្ម និងការរស់នៅធម្មតា ។

  ក្រៅពីនេះ ទីក្រុងសៀងហៃនឹងបន្តការស្តារឡើងវិញនូវការងារ ផលិតកម្ម ទីផ្សារ ពាណិជ្ជកម្ម និងការទៅសាលារៀនជាលំដាប់ ។

  ប្រភព៖xinhua

  អ្នកបកប្រែ៖刘蓉