ប្រទេសចិនបានកសាងរួចនូវប្រព័ន្ធអប់រំផ្នែកឧត្តមសិក្សាដ៏ធំបំផុតលើពិភពលោក

2022-05-18 18:07:46 |ប្រភព:CRI

  យោងតាមទិន្នន័យថ្មីបំផុតនៃក្រសួងអប់រំចិនឱ្យដឹងថា  ប្រទេសចិនបានកសាងរួចនូវប្រព័ន្ធអប់រំផ្នែកឧត្តមសិក្សាដែលមានទ្រង់ទ្រាយធំជាងគេលើពិភពលោក ដោយមានអ្នកចូលរៀនសរុបជាង ៤៤.៣ លាននាក់ ហើយអត្រាចុះឈ្មោះចូលរៀនក្នុងគ្រឹះស្ថានឧត្តមសិក្សាបានកើនឡើងពី ៣០% ក្នុងឆ្នាំ២០១២ ដល់ ៥៧.៨ % ក្នុងឆ្នាំ ២០២១។ ប្រទេសចិនបានឈានចូលក្នុងដំណាក់កាលអប់រំជាទូទៅផ្នែកឧត្តមសិក្សាព្រមនិងត្រូវទទួលស្គាល់ពីពិភពលោក។

  លើសពីនេះទៅទៀត ចំនួនអ្នកទទួលបានការអប់រំផ្នែកឧត្តមសិក្សានៃប្រទេសចិនមានដល់ទៅ ២៤០ លាននាក់ ហើយរយៈពេលទទួលការអប់រំជាមធ្យមសម្រាប់កម្លាំងពលកម្មដែលបានបន្ថែមថ្មីបានឡើងដល់ ១៣.៨ ឆ្នាំ។ រចនាសម្ព័ន្ធគុណភាពនៃកម្លាំងពលកម្មមានការផ្លាស់ប្តូរខ្លាំង ហើយគុណភាពសីលធម៌របស់ប្រទេសជាតិទាំងមូលត្រូវបានលើកកម្ពស់ជាលំដាប់។