ជំងឺកូវីដ១៩នៅប្រទេសកម្ពុជាថមថយជាបន្តបន្ទាប់ ជើងហោះហើរទៅវិញទៅមករវាងប្រទេសចិននិងប្រទេសកម្ពុជាកាន់តែច្រើនឡើង ។ នាថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ ស្ថានទូតចិនប្រចាំកម្ពុជាបានផ្សព្វផ្សាយការទាមទារលើការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ថា លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរពីប្រទេសកម្ពុជាទៅប្រទេសចិនត្រូវបង្ហាញលទ្ធផលតេស្តPCRអវិជ្ជមានក្នុងរយៈពេល ១៤ ថ្ងៃ មុនពេលឡើងយន្តហោះជាដើម។
តាមរបាយការណ៍ពីក្រសួងសុខាភិបាលកម្ពុជានាថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ នេះ ក្នុងរយៈពេល ១១ ថ្ងៃនេះ ប្រទេសកម្ពុជាគ្មានករណីអ្នកជំងឺកូវីដ-១៩ ថ្មីទេ ។
តាមការរៀបចំរបស់នាយកដ្ឋានអាកាសចរណ៍ស៊ីវិលនៃប្រទេសចិន និងកម្ពុជា ជើងហោះហើរប្រចាំសប្តាហ៍ពីប្រទេសកម្ពុជាទៅប្រទេសចិននឹងកើនឡើងដល់ពីរខ្សែ ដែលក្រុមហ៊ុនអាកាសចរណ៍កម្ពុជា និងចិន ប្តូរវេនគ្នាហោះហើរ ។ ជើងហោះហើរថ្មីៗនេះគឺ នៅថ្ងៃទី ២៤ ខែឧសភា ក្រុមហ៊ុនអាកាសចរណ៍ Air China ដំណើរការជើងហោះហើរពីភ្នំពេញ-ប៉េកាំង (ច្រកចូលទី១គឺ ទីក្រុងជីនចូវ) ។ នៅថ្ងៃទី ២៨ ខែឧសភា ក្រុមហ៊ុនអាកាសចរណ៍ Cambodia Lanmei Airlines ដំណើរការជើងហោះហើរពីទីក្រុងភ្នំពេញទៅទីក្រុងក្វាងចូវ ។ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airlines នឹងហោះហើរពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងឆឹងទូនៅថ្ងៃទី ១ ខែមិថុនា ។ នៅថ្ងៃទី ៥ ខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍ China Xiamen Airlines នឹងហោះហើរពីទីក្រុងភ្នំពេញទៅកាន់ទៅទីក្រុងសៀមឺង ។
ប្រភព៖China News
អ្នកបកប្រែ៖刘蓉