ក្នុងរយៈពេល៥ ឆ្នាំ ការនាំចូល និងនាំចេញនៃពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនរបស់ប្រទេសចិនបានកើនឡើងជិត១០ដង

2022-05-20 18:11:03 |ប្រភព:中国青年网

  តាមស្ថិតិ ក្នុងរយៈពេល ៥ ឆ្នាំ ការនាំចូល និងនាំចេញនូវពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន​របស់ប្រទេសចិន​បាន​កើន​ឡើងជិត១០ដង នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនដល់ ១.៩២ ទ្រីលានប្រាក់​យ័នចិន ដែលកើនឡើង ១៨.៦% ។ មានក្រុមហ៊ុនឆ្លងដែនចំនួនលើសពី ៣០០០០ បានចុះឈ្មោះលើវេទិកា ។ ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនកាត់បន្ថយការលំបាកក្នុងការឈានជើងចូលក្នុងពាណិជ្ជកម្មអន្តរជាតិ ដែលធ្វើឲ្យក្រុមហ៊ុនតូចៗជាច្រើនក្លាយជាពាណិជ្ជករនៃពាណិជ្ជកម្មថ្មី ។

  លោក សៀង ចូវភីង អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនបំបែក​ ដែនកំណត់នៃពេលវេលា និងលំហ បន្ថយដំណើរការពាណិជ្ជកម្ម និងដោះស្រាយបញ្ហាការទទួលព័ត៌មាន​មិនស្មើគ្នា​រវាង​អ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ ដែលបានផ្តល់ឱកាសអភិវឌ្ឍថ្មីដល់ក្រុមហ៊ុនធន់តូចនិងមធ្យម បង្ហាញពីលក្ខណៈរួម​បញ្ជូលគ្នា ។

  ប្រភព៖គេហទំព័រយុវជនចិន

  អ្នកបកប្រែ៖​刘蓉