កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម APEC លើកទី ២៨ បានបើកធ្វើ

2022-05-23 17:47:00 |ប្រភព:CRI

  កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់APEC លើកទី ២៨ បានបើកធ្វើពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែឧសភា ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឬតំណាងនៃអង្គភាពសេដ្ឋកិច្ចចំនួន២១នៃAPEC  តំណាងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្ម និងអ្នកទទួលខុសត្រូវរបស់អង្គការអន្តរជាតិ ដូចជា អង្គការWTOជាដើមបានចូលរួមក្នុងកិច្ចប្រជុំ ។

  លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា  ភាគីចិនប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រេចបាននូវការកសាងតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិកដ៏គ្រប់ជ្រុងជ្រោយនិងមានកម្រិតខ្ពស់ ហើយកំពុងអនុវត្តដោយមានគុណភាពខ្ពស់នូវកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ រួមជាមួយសមាជិកអាស៊ាន  បង្កើតយ៉ាងសកម្មនូវតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន3.0 បន្តជំរុញរបៀបវារៈចូលរួម«កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព» និង«កិច្ចព្រមព្រៀងទំនាក់ទំនងភាពដៃគូសេដ្ឋកិច្ចឌីជីថល» ដើម្បីបន្តផ្តល់ជាកម្លាំងចលករសម្រាប់ជំរុញស្ថិរភាពនិងកំណើនសេដ្ឋកិច្ចទូទាំងពិភពលោកនិងក្នុងតំបន់ ៕