រថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិនមានប្រជាប្រិយភាពនៅបរទេស

2022-05-24 11:45:04 |ប្រភព:CRI

  តាមគេហទំព័រ” Electric Vehicle Insider”បានបោះពុម្ភផ្សាយអត្ថបទថា នៅ​អឺរ៉ុប ក្នុង​ចំណោម​រថយន្ត​អគ្គិសនី​ទាំងអស់ រថយន្ត​អគ្គិសនី​ផលិត​ដោយ​ប្រទេស​ចិនជារថយន្ត​ពេញ​និយម​បំផុតមួយ។ នៅឆ្នាំ ២០២១ រថយន្តអគ្គិសនី​ដែលផលិតដោយប្រទេសចិនដែលបានចុះបញ្ជីក្នុងឆ្នាំ ២០២១ មានចំនួនជិត ១៥% នៃរថយន្តអគ្គិសនីលើពិភពលោក ចំនួននេះបន្ទាប់ពីប្រទេសអាឡឺម៉ង់និងនាំមុខបណ្តាប្រទេសអឺរ៉ុប ដូចជាប្រទេសបារាំង។

  នៅឆ្នាំ ២០២១ បរិមាណលក់នៃរថយន្តថាមពលថ្មីផលិតដោយប្រទេសចិនសរុបលើសពី ៣.៥២ លានគ្រឿង ដែលស្មើនឹង ៥០% នៃទីផ្សាររថយន្តថាមពលថ្មីលើពិភពលោក។ ក្នុងចំណោមនេះ ចំនួនការនាំចេញនៃរថយន្តថាមពលថ្មីដល់ ០.៣១ លានគ្រឿង ទីផ្សារ​អឺរ៉ុប និងអាស៊ីខាងត្បូងជាទីផ្សារសំខាន់ ។ ធៀបនឹងរថយន្តអគ្គិសនីប្រទេសដទៃ រថយន្តអគ្គិសនីផលិតដោយប្រទេសចិនមានអត្ថប្រយោជន៍ស្នូលលើបច្ចេកទេស ។

  ប្រភព៖កាសែតបប្រជាជនដេលី​

  អ្នកបកប្រែ៖刘蓉