កិច្ចសម្ភាសន៍ផ្សព្វផ្សាយអន្តរជាតិបណ្តាញអ៊ីនធើណែត”ចំណងមិត្តភាពចិន-ឡាវ”ចាប់ដំណើរការជាផ្លូវការ

2022-05-24 17:38:10 |ប្រភព:云南日报

  នាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ កិច្ចសម្ភាសន៍ផ្សព្វផ្សាយអន្តរជាតិបណ្តាញអ៊ីនធើណែត”ចំណងមិត្តភាពចិន-ឡាវ”ចាប់ដំណើរការជាផ្លូវការ ដែលរៀបចំដោយការិយាល័យគណៈកម្មាធិការសន្តិសុខបណ្តាញអ៊ីនធើណែត និងព័ត៌មាននៃគណៈកម្មាធិការគណៈបក្សកុម្មុយនិស្តចិនខេត្តយូណាន ហើយទទួលរៀបចំដោយគេហទំព័រyunnangateway នៃក្រុមហ៊ុនយូណានដេលីគ្រុប ។ ដំណាក់កាលទី១របស់សកម្មភាពេនេះគឺការសម្ភាសន៍ សកម្មភាពនេះនឹងចាក់ផ្សាយពីរដង រួមគ្នារវាងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកល្បីឈ្មោះតាមបណ្តាញអ៊ីនធើណែតរបស់ប្រទេសចិន និងប្រទេសឡាវ ទៅទស្សនាទីក្រុង ស្ថានីយ៍ដឹកទំនិញ ភូមិ ក្រុមហ៊ុន និងសាលាជាដើម ដែលតាមផ្លូវដែកចិន-ឡាវ ។

  សកម្មភាពេនេះរៀបចំក្នុងពេលដំណាលគ្នានៅលើផ្នែកចិន និងឡាវនៃផ្លូវដែកចិន-ឡាវ។​ នៅផ្នែកចិន អ្នកសារព័ត៌មាន​នឹងទៅទស្សនកិច្ចទីក្រុងគុនមីញ និងទីក្រុងយូស៊ី ដូចជាតំបន់កុងកាំងនៃតំបន់រួចពន្ធចម្រុះទីក្រុងគុនមីញ មជ្ឈមណ្ឌលនៃក្រុមហ៊ុនCRINTERMODAL វិទ្យាស្ថានបច្ចេកទេសវិជ្ជាជីវៈផ្លូវរថភ្លើងទីក្រុងគុនមីញជាដើម ។ នៅផ្នែកឡាវ អ្នកសារព័ត៌មាននឹងទៅទស្សនកិច្ចកំពង់ផែThanalengទីក្រុងវៀងច័ន្ទ ស្ថានីយ៍រថភ្លើងវៀងច័ន្ទចិន-ឡាវ ភូមិតាំងលំនៅថ្មីរបស់គម្រោងផ្លូវដែកចិន-ឡាវនៅខេត្តហ្លួងព្រះបាងជាដើម ។

  ប្រភព៖កាសែតយូណានដេលី

  អ្នកបកប្រែ៖刘蓉