សូមមក “ផ្លូវព័ទ្ធជុំវិញបឹងស្អាតបំផុត”នៅទីក្រុងគុនមីញដើម្បីគយគន់ទេសភាពបឹង Dianchi នៅដោយមានចម្ងាយជិត

2018-09-29 17:48:19 |ប្រភព:Xinhua

  វិស្វកម្មលើកកម្ពស់និងកែច្នៃដំណាក់ក្រុងបុរាណនៃផ្លូវត្បូងព័ទ្ធជុំវិញបឹងនៃទីក្រុងគុនមីញបានសម្រេចនិងដាក់ឱ្យដំណើរការនៅ​បច្ចុប្បន្ននេះ ផ្លូវថ្នល់មួយខ្សែនេះត្រូវឱ្យប្រជាជនក្នុងទីក្រុងហៅថា“ផ្លូវព័ទ្ធជុំវិញបឹងស្អាតបំផុត”  ប្រជាជនអាចគយគន់ទេសភាព​បឹងDianchi​​ នៅ​លើផ្លូវនេះដោយមានចម្ងាយជិត។

  យោងតាមដំណឹង ផ្លូវមួយខ្សែនេះមានផ្លូវឡាន៤ក្នុងផ្លូវទាំងមូល  មានប្រវៃងបណ្តោយជា១១.៧គីឡូម៉ែត្រ  អាចទ្រទ្រង់ល្បឿន​ចំនួន​៤០គីឡូម៉ែត្រក្នុងមួយម៉ោង  វាបង្កើតដោយស្ពានឆ្វេងស្តាំទាំងពីរដែលមានកម្ពស់ខុសគ្នា  ដើម្បីធានាផ្លូវឡានទ្វេទិសសុទ្ធតែអាច​គយគន់​ទេសភាពបឹងបាន​។

  វិស្វកម្មលើកកម្ពស់ និងកែច្នៃផ្លូវត្បូងព័ទ្ធជុំវិញបឹងធ្វើឱ្យទេសភាពធម្មជាតិភ្នំនិងទឹកតភ្ជាប់ជាមួយនិងភូមិនេសាទប្រពៃណី​នៅក្បែរ​បឹង​Dianchi  ហេតុនេះហើយបានជាមានទេសភាពដ៏ស្រស់ស្អាតហាក់ដូចជាផ្ទាំងគំនូរតាមផ្លូវ។

  ក្រៅពីនេះ  ដើម្បីឱ្យប្រជាជនអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃបឹងDianchiដោយមានចម្ងាយជិត  ផ្លូវនេះបានរចនាដោយ​ឯកទេស​នូវ​ផ្លូវធ្វើដំណើរនិងតំបន់ចតឡានគយគន់ទេសភាព៕