ស្ថានភាពអំពីការសាងសង់ចរាចរណ៍សរុបនៃទីក្រុងគុនមីញ

2018-10-24 10:18:10 |ប្រភព:Xinhua

  តាំងពីអនុវត្តនយោបាយកំណែទម្រង់និងបើកចំហររយៈពេល៤០ឆ្នាំកន្លងមក  ទីក្រុងគុនមីញបានកសាងជាមូលដ្ឋាននូវប្រព័ន្ធចរាចរណ៍ដែលឱ្យតភ្ជាប់គ្នាដូចផ្លូវថ្នល់  ផ្លូវដែក  អាកាសចរណ៍ និងចរាចរណ៍ក្រុង។  ប្រវែងផ្លូវថ្នល់ក្នុងទីក្រុងទាំងមូលបានពី១៨៩៥គីឡូម៉ែត្រនៅឆ្នាំ១៩៧៨កើនឡើងដល់១៧៩៥៩គីឡូម៉ែត្រ  ដល់ចុងឆ្នាំ២០១៧  ខ្សែអាកាសចរណ៍នៃអាកាសយានដ្ឋានChangshuiគុនមីញបានកើនដល់៣៥៨ខ្សែ  នៅក្នុងនោះ  ខ្សែអាកាសចរណ៍អន្តរជាតិមានចំនួន៧៨ខ្សែ  ប្រវែងដំណើរការនៃផ្លូវដែកក្នុងក្រុងបានដល់៨៣៨គីឡូម៉ែត្រ  បានកែប្រែស្ថានភាពផ្លូវដែកល្បឿនលឿនពីគ្មានទៅមាន  ប្រវែងដំណើរការសរុបនៃឡានក្រុងពី១០៦២គីឡូម៉ែត្រនាដំណាក់កាលដំបូងរបស់កំណែទម្រង់និងបើកចំហរកើនឡើងដល់ជាង៨០០០គីឡូម៉ែត្រនាបច្ចុប្បន្ននេះ ប្រវែងដំណើរការនៃផ្លូវដែកនៅក្រោមដីដល់៨៨.៧៦គីឡូម៉ែត្រ៕