“សុបិនពេទ្យចិនសែ” របស់កម្មករសួនច្បារក្នុងវិទ្យាស្ថាន

2018-11-07 17:46:16 |ប្រភព:yunnangateway

  ក្នុងវិទ្យាស្ថានពេទ្យចិនសែយូណានឆ្នាំទី១មាន“និស្សិត”ម្នាក់ដែលមានអាយុ៤២ឆ្នាំឈ្មោះ Zhang Chenggang  លោក Zhang មកពី​ទី​ក្រុង​ Yibin ខេត្ត Sichuan ជាកម្មករសួនច្បារក្នុងវិទ្យាស្ថាន។  តាំងពីតូចបានចូលចិត្តវេជ្ជសាស្ត្រចិនសែ  ក៏ប៉ុន្តែដោយសារ​ជីវភាព​រស់នៅ​ក្រីក្រ  គាត់រៀនដល់វិទ្យាល័យក៏លាឈប់ពីការសិក្សាដើម្បីទៅធ្វើការ  ក្នុងរយៈពេល២០ឆ្នាំកន្លងមក  លោក Zhang បានរៀន​វេជ្ជសាស្ត្រ​ចិនសែរហូត  ទោះពីជានៅកន្លែងណា។  នៅដើមឆ្នាំនេះ  លោក Zhang មកកាន់វិទ្យាស្ថានពេទ្យ​ចិនសែធ្វើការ  គាត់បានទិញ​សៀវភៅ​រៀនពីហាងលក់សៀវភៅក្នុងសាលា  ដើម្បីសិក្សាចំណេះដឹងមូលដ្ឋាននៃវេជ្ជសាស្ត្រចិនសែជាមួយនិស្សិតឆ្នាំទីមួយ។

  “ក្នុងមួយសបា្តហ៍ពួកយើងអាចឈប់សម្រាកពីរថ្ងៃ  ខ្ញុំនឹងយកមួយថ្ងៃសម្រាប់ធ្វើការ  អីចឹងពេលធម្មតាខ្ញុំទៅរៀនក៏មិនរំខានការងារ​ខ្ញុំឡើយ។” ចំពោះការងារក្នុងវិទ្យាស្ថានពេទ្យចិនសែយូណាន  លោក Zhang ពិតជាអាឡោះអាឡៃណាស់។

  រាល់ថ្ងៃក្រោយពីចេញពីការងារលោក Zhang ត្រូវទៅកាន់បណ្ណាល័យដើម្បីរៀនសារឡើងវិញចំណេះដឹងដែល​បានសិក្សាឬរៀន​មុន​មេរៀន​ក្រោយ។  រាល់ថ្ងៃនាព្រឹកម៉ោង៥ លោក Zhang ត្រូវក្រោកពីគេងទន្ទេញសៀវភៅដោយសារមានចំណេះដឹងត្រូវចាំច្បាស់ជាច្រើន​ក្នុងវេជ្ជសាស្ត្រចិនសែ  ដល់ព្រឹកម៉ោង៧បានចេញពីផ្ទះទៅធ្វើការ  ក្នុងមួយថ្ងៃត្រូវធ្វើការអស់រយៈពេល៨ម៉ោង  ទោះបីជា​នឿយហត់​យ៉ាង​ណា តែលោក Zhang យល់ឃើញថា ៖“ខ្ញុំអាចសិក្សាចំណេះវិជ្ជាពេទ្យ​ចិនសែដោយមានលក្ខណ:ជាប្រព័ន្ធនៅទីនេះ  ហើយសុបិន​របស់ខ្ញុំក៏ខិតជិតបានសម្រេចថែមទៀតដែរ​។”

  ធ្វើការងារផងនិងសិក្សាផង  លោក Zhang និយាយថានេះមិនមែនជារឿនពិបាកណាឡើយ  ដោយសារមានសេចក្តី​ស្រឡាញ់​ដល់ពេទ្យ​ចិនសែ  គ្រាន់តែរៀនដោយខិតខំប្រឹងប្រែងនិងអស់ពីកម្លាំងកាយចិត្ត  អ្វីដែលពិបាកក៏អាចដោះស្រាយទាំងអស់បាន  លោក Zhang មានសុបិនធំបំផុតនោះគឺក្រោយពីសិក្សាបានជោគជ័យ  គាត់អាចព្យាបាលអ្នកជម្ងឺដោយប្រើប្រាស់វេជ្ជសាស្ត្រ​ចិនសែ​​៕