ការប្រកួតម៉ារ៉ាតុងអន្តរជាតិថិនឆុងឆ្នាំ២០១៩បានចាប់ផ្តើមហើយ

2019-11-25 17:16:48 |ប្រភព:yunnangateway

ការប្រកួតម៉ារ៉ាតុងអន្តរជាតិថិនឆុងឆ្នាំ២០១៩ បានបាញ់កាំភ្លើងចាប់ផ្តើមរត់នាថ្ងៃទី២៤ ខែវិច្ឆិកា  ឆ្នាំនេះជាខួបលើកទី៥នៃការប្រកួតម៉ារ៉ាតុងអន្តរជាតិថិនឆុង  ការប្រកួតលើកនេះរៀបចំនៅក្រោមប្រធានបទ ដាស់វីរៈបុរសក្នុងចិត្តខ្លួនដដែល ប្រហែលមានមនុស្សចំនួន១៥០០០នាក់ចូលរួម។

តាមបំពេញតម្រូវការនៃអ្នករត់ម្នាក់ៗ  ការប្រកួតលើកនេះបានរៀបចំកម្មវិធីទាំងបួនគឺ ការរត់ម៉ារ៉ាតុងពេញចំងាយ ការរត់ពាក់កណ្តាលចំងាយ ការរត់សប្បាយរីករាយ៦គីឡូម៉ែត្រ  ការរត់គ្រួសារមួយគីឡូម៉ែត្រ  ឯទ្រង់ទ្រាយមនុស្សចូលរួមមានចំនួន ២៥០០នាក់  ៤០០០នាក់  ៦៥០០នាក់  និង២០០០នាក់។ ក្រៅពីនេះ  នឹងបន្ថែមរៀបចំការប្រកួតក្រុមពាក់កណ្តាលម៉ារ៉ាតុង  ៥នាក់បង្កើតជា១ក្រុម  ក្នុងចំណោមនោះយ៉ាងតិចមានអ្នកប្រកួតស្ត្រីម្នាក់  ចំពោះចំណាត់ថ្នាក់យកពិន្ទុរបស់ម្នាក់ៗបូកបញ្ចូលគ្នា៕