ស្រុកស៊ីលីនខេត្តយូណាន ភូមិបុរាណបានបំផុសកម្លាំងរស់រវើក

2019-12-02 17:55:52 |ប្រភព:yunnangateway

ភូមិ ដាណូហេ ស្ថិតនីឃុំ គុយសាន ស្រុក ស៊ីលីន ខេត្តយូណាន  បច្ចុប្បន្ននេះមានប្រវត្តិសាស្ត្រជាង៦០០ឆ្នាំហើយ  ជាភូមិមួយក្នុងភូមិដែលការពារវប្បធម៌ជនជាតិយីល្អប្រសើរជាងគេនៃខេត្តយូណាន។  ប្រជាជនតាមតំបន់យកសម្ភារៈគឺថ្មនៅទីនោះ  ដើម្បីសាងសង់ផ្ទះនិងផ្លូវ  ដែលបានកែច្នៃ“ភូមិដ្ឋានថ្ម”មួយដែលមានលក្ខណៈពិសេស។ ឥឡូវនេះ  ក្នុងភូមិសរុបមានមនុស្សជាង៣៧០គ្រួសារស្មើនឹងជាង១០០០នាក់  ចំនួនមនុស្សជនជាតិយីមានអត្រាជា៩៩.៨%ក្នុងភូមិ ។  ទីនេះមានភ្នំមានទឹក  រូបរាងភូមិដ្ឋានមានលក្ខណៈបុរាណ  ទេសភាពដ៏ស្រស់ស្អាត  វប្បធម៌ជនជាតិយ៉ាងក្រាស់ក្រែល  ប្រជាជនក្នុងភូមិរស់នៅដោយសុភមង្គល។

ប៉ុន្មានឆ្នាំកន្លងមក  ភូមិដាណូហេ បានប្រើប្រាស់បរិស្ថានអេកូឡូស៊ីនិងធនធានវប្បធម៌យ៉ាងល្អប្រសើរ  ដើម្បីអភិវឌ្ឍដោយកម្លាំងខ្លាំងក្លានូវទេសចរណ៍ភូមិនិងឧស្សាហកម្មចិញ្ចឹមបន្តពូជនិងដាំដុះ  ដែលទទួលបានផលប្រយោជន៍ដល់សេដ្ឋកិច្ចនិងសង្គមយ៉ាងល្អប្រសើរ  ភូមិបុរាណបានបំផុសកម្លាំងរស់រវើកជាថ្មី។  នៅឆ្នាំ២០១៨  គ្រួសារក្រីក្រនៃភូមិដាណូហេបានចាកចេញពីភាពក្រីក្រ  ប្រាក់ចំណូលសុទ្ធប្រជាជនជាមធ្យមបានលើស២.៤ម៉ឺនយ័ន។

នៅខេត្តយូណាន  មានភូមិជាច្រើនដូចជាភូមិដាណូហេ  ឆ្លងកាត់វិធីសាស្ត្រអភិវឌ្ឍន៍បៃតង  ក្រៅពីការពារបរិស្ថានស្រស់ស្អាត  ថែមទាំងជម្រុញឱ្យភូមិរស់ឡើងវិញ៕

អ្នកសារព័ត៌មាន៖ Wang Quanchao

អ្នកបកប្រែ៖ លីហ្សា