ឈាម៨០ ម៉ឺនមីលីលីត្រនៃខេត្តយូណានត្រូវបានដឹកជញ្ជូនគាំទ្រទៅកាន់ខេត្តហ៊ូបេ

2020-03-03 15:37:29 |ប្រភព:yunnangateway

ដោយសារទទួលឥទ្ធិពលពីការរាលដាលនិងចម្លងជំងឺវីរុស COVID-19ចំនួនឈាមប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺនៃខេត្តហ៊ូបេត្រូវបានបន្ថែម  ស្ថានភាពផ្គត់ផ្គង់ក្នុងឃ្លាំងឈាមមានកំណត់។

នាម៉ោង ៩ ព្រឹកថ្ងៃទី២៩ខែកុម្ភៈ  មជ្ឈមណ្ឌលឈាមខេត្តយូណានបានចាត់តាំងឡានដឹកជញ្ជូនឈាមឯកទេស  ទៅកាន់ទីរួមខេត្តហ៊ូបេគឺទីក្រុងអ៊ូហានដោយដឹកជញ្ជូនឈាមចំនួន៨ម៉ឹនមីលីលីត្រ។  ក្នុងការដំណើរឡានដឹកជញ្ជូនឈាម  បានទទួលការគាំទ្រនិងជំនួយជាច្រើនពីស្ថាប័ននានាដូចជាប្រព័ន្ធសារព័ត៌មាន  ប៉ូលីសចរាចរណ៍  រដ្ឋបាលផ្លូវនៃខេត្តយូណាន  ខេត្តគួយចូវ  ខេត្តហ៊ូបេ  និងខេត្តហ៊ូណាន   ដើម្បីសម្របសម្រួលឡានដទៃផ្តល់អាទិភាពផ្លូវឱ្យឡានដឹកជញ្ជូនឈាម  ចុងបញ្ចប់  នាព្រឹកព្រលឹម ថ្ងៃទី០១ ខែមីនាឡានដល់ទីតាំងគោលដៅ  ហើយប្រគល់ឈាមឱ្យមជ្ឈមណ្ឌលឈាមអ៊ូហាននៃខេត្តហ៊ូបេ។

ក្រោយពីឈាមនិងប្លាកែតបានដឹកជញ្ជូនដល់ទីក្រុងអ៊ូហាន  មជ្ឈមណ្ឌលឈាមអ៊ូហានខេត្តហ៊ូបេបានដឹកជញ្ជូនទៅដល់មន្ទីរពេទ្យធំៗក្នុងតំបន់  ដើម្បីគាំទ្រក្នុងការព្យាបាលអ្នកជំងឺវីរុស COVID-19 ៕

អ្នកបកប្រែ៖ លីហ្សា