កុកកខ្មៅនៅដាសានបោហើរទៅវិញទៅមក មើលទៅដូចជាគំនូរជក់

2020-01-22 16:24:30 |ប្រភព:yunnangateway

រាល់រដូវរងាមកដល់  កុកកខ្មៅបានហើរមកដល់តំបន់ការពារ  កុកកខ្មៅធម្មជាតិថ្នាក់ជាតិភ្នំដាសានបោនៃទីក្រុងចៅថុងខេត្តយូណាន មើលទៅពិតជាអស្ចារ្យណាស់។  ក្រោយពីបានធ្លាក់ព្រិល  ភ្នំខ្ពស់និងវាលស្មៅនៃភ្នំដាសានបោបានក្លាយទៅជាពិភពទឹកកក  កុកកខ្មៅដែលហើរទៅវិញទៅមកក្នុងដីព្រិលនិងផ្ទៃមេឃខៀវបានបង្កើតគំនូរជក់  ពិតជាស្រស់ស្អាតណាស់។

ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០  ចំនួនកុកកខ្មៅដែលហើរដល់កន្លែងដាសានបោនិងសាហៃឆៅឆ្លងកាត់រដូវរងាបានដល់១៤៣៣ក្បាល។

កុកកខ្មៅជាសត្វដែលត្រូវអន្តរជាតិទទួលស្គាល់ជាសត្វកម្រត្រូវបានប្រសិទ្ធិនាមថា ខ្លាឃ្មុំផែនដាក្នុងថ្នាក់បក្សី  និងជាសត្វព្រៃការពារសំខាន់ថ្នាក់ទីមួយនៃប្រទេសចិន។ តំបន់ការពារ  កុកកខ្មៅធម្មជាតិថ្នាក់ជាតិភ្នំដាសានបោនៃទីក្រុងចៅថុងខេត្តយូណានកសាងនៅឆ្នាំ២០០៣  ជាទីកន្លែងមួយក្នុងកន្លែងធំបំផុតសម្រាប់ឱ្យកុកកខ្មៅឆ្លងកាត់រដូវរងាក្នុងប្រទេសចិន៕

អ្នកសារព័ត៌មាន៖ Xu Qian

អ្នកបកប្រែ៖ លីហ្សា

ការឧទ្ទេសនាមពីអ្នកនិពន្ធ
滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006