អ្នកទទួលបន្តវេនបេតិកភ័ណ្ឌវប្បធម៌អរូបីពូហ្សានៃស្រុកចានឈួនខេត្តយូណានបានបង្រៀនវិធីសាស្ត្រធ្វើវត្ថុសិប្បកម្មពូហ្សាតាមអ៊ីនធឺណែត

2020-02-17 16:36:42 |ប្រភព:yunnangateway

ក្នុងអំឡុងពេលការការពារនិងគ្រប់គ្រងជំងឺ​COVID-19 (ខូវីដ-19)  ដោយសារអ្នកទាំងអស់គ្នាចេញទៅក្រៅយ៉ាងពិបាកនោះលោកស្រីZhang Sidai  ជាអ្នកទទួលបន្តវេនបេតិកភ័ណ្ឌវប្បធម៌អរូបីពូហ្សានៃស្រុកចានឈួន  មណ្ឌលស្វយ័តជនជាតិបៃដាលី  ខេត្តយូណានបើកបង្រៀនមេរៀនដោយមិនគិតថ្លៃតាមរយៈក្រុមWechat ដើម្បីបង្រៀនស្ត្រីជនជាតិបៃនៃស្រុកចានឈួនដេរពូហ្សា។

ចំពោះដំណើរការធ្វើពូហ្សានីមួយៗ  លោកស្រីZhang Sidai បានថតរូបភាពឬថតវីដេអូ ផុសក្នុងក្រុមWechat ហើយប្រើប្រាស់សម្ភារៈងាយស្រួលបំផុតបង្រៀនអ្នកទាំងអស់គ្នាធ្វើការម្ជុលដេរ ។ ឆ្លងកាត់ការសិក្សា  សិស្សទាំងអស់បានផុសរូបពូហ្សាខ្លួនធ្វើដល់ក្នុងក្រុមWechat  ហើយម្នាក់ៗវាយតម្លៃទៅវិញទៅមក  ចំពោះសិក្សាដែលរៀនជាមួយគ្នា។  អ្វីដែលឱ្យលោកស្រីZhang Sidai គិតមិនដល់គឺ  សិស្សរៀនយ៉ាងសកម្ម  ប្រសិទ្ធិភាពបង្រៀនដ៏ល្អប្រសើរ៕

អ្នកឆ្លងឆ្លើយព័ត៌មាន៖Su Jinquan

អ្នកបកប្រែ៖ លីហ្សា